ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ គំរាមកម្ទេចប្រទេសអូម៉ង់ដែលជាសម្ព័ន្ធមិត្ត ស្របពេលអ៉ីរ៉ង់វាយតម្លៃថា អាមេរិកមិនហ៊ានបើកសង្គ្រាមថ្មីឡើយ

1 ថ្ងៃ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ កាលពី​ថ្ងៃ​ទី​២៧​ ឧសភា​ អ៉ី​រ៉​ង់​វាយតម្លៃ​ថា មាន​លទ្ធភាព​តិច​ណាស់​ដែល​អា​មេ​រិ​ក​នឹង​បើក​ធ្វើ​សង្គ្រាម​ជា​ថ្មី​ប្រឆាំង​អ៉ី​រ៉​ង់ ក៏​ទោះបីជា​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ នៅ​តែ​កំញើញ​ជាប់ក្ដី​ ។ ក្នុង​កិច្ចប្រជុំ​មួយ​របស់​រដ្ឋាភិបាល​លោក​នៅ​សេត​វិមាន​លោក​ត្រាំ​ថ្លែង​ថា អ៉ីរ៉​ង់​​ពិតជា​ចង់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​។ យើង​មិនសូវ​ជា​ពេញចិត្ត​ប៉ុន្មាន​ទេ ​តែ​ទីបំផុត ​យើង​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​រួច​បើ​មិន​ដូច្នេះ​ទេ យើង​មាន​តែ​បង្ហើយ​ការងារ​យើង​ ។ ពាក្យពេចន៍​បែប​នេះ​ របស់​លោក​ត្រាំ ហាក់​បង្កើត​ភាព​មិន​ច្បាស់លាស់​មួយ​ចំនួន ពេល​លោក​គំរាម​កម្ទេច​សម្ព័ន្ធមិត្ត​មួយ​របស់​អា​មេ​រិ​ក​គឹ​អូ​ម៉​ង់​ ។

ពេល​សួរ​លោក​ពី​យថាភាព​នា​ពេល​ខាង​មុខ​នៃ​ការ​ត្រួតត្រា​ច្រក​សមុទ្រ​ហ័​រ​មូស​ ដោយ​អូ​ម៉​ង់​និង​អ៉ី​រ៉​ង់ លោក​ត្រាំ​អះអាង​ថា អូ​ម៉​ង់​នឹង​ទទួល​វាសនា​ដូច​ប្រទេស​ដទៃ​ៗ​ទៀត​ដែរ បើ​ហ៊ាន​ធ្វើ​ដូច្នេះ​ដែល​យើង​នឹង​ត្រូវ​កម្ទេច​។ ពួក​គេ​ពិតជា​ដឹងខ្លួន​ស្រាប់​ហើយ​។ ក្នុង​ពេល​ភ្លាម​ៗ​សេត​វិមាន​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំនួរ​ឲ្យ​មានការ​បំភ្លឺ​ថា​តើ​ពាក្យ​នោះ​លោក​ត្រាំ​ច្រឡំ​រវាង​ប្រទេស​ទាំង​២ ​ឬ​យ៉ាង​​ណា​ឡើយ​។

ចំណែក​បណ្ដា​សារព័ត៌​មានអ៉ី​រ៉​ង់​រាយការណ៍​ថា មាន​ស្នូរ​ផ្ទុះ​ខ្លាំង​៣​ក្នុង​តំបន់​បាន​ដា​អាប់​បាស់​ភាគ​ខាងត្បូង​ប្រទេស នា​វេលា​ម៉ោង​១​ និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ចូល​ដល់​ថ្ងៃ​ទី​២៨ ​ឧសភា​ ។ ទោះបី​ការ​វាយប្រហារ​គ្នា​ហាក់​ស្ងប់ស្ងាត់​ចាប់តាំងពី​ថ្ងៃ​ទី​៨​ មេ​សា​ មក បន្ទាប់​ពី​ជាង​១​ខែ​នៃ​សង្គ្រាម​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​ពាន់​នាក់​ស្លាប់ ហើយ​ការ​ចរចា​កំពុង​បន្ត​ក្ហ​ដី​តែ​ច្រក​សមុទ្រ​ហ័​រ​មូស​នៅ​តែ​ត្រួតត្រា ដោយ​អ៉ី​រ៉​ង់​នាំ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច្ច​ពិភពលោក​។

កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​យល់​ថា លទ្ធភាព​នៃ​ការ​វាយប្រហារ​ថ្មី​របស់​អា​មេ​រិ​ក​មាន​តិច មក​ពី​សត្រូវ​ពេល​នេះ​ចុះ​ខ្សោយ​តែ​កងទ័ព​អ៉ី​រ៉​ង់​នៅ​តែ​ត្រៀមខ្លួន​ជាប់​ជា​និច្ច​ ។ កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥​ ឧសភា​ ថា បាន​វាយ​ប្រហារ​ជា​កិច្ច​ការពារ​ខ្លួន​ស្របច្បាប់ លើ​ភាគ​ខាងត្បូង​អ៉ី​រ៉​ង់​ពិសេស​ប្រឆាំង​បណ្ដា​ទីតាំង​បាញ់​មី​ស៊ី​ល ​និង​បណ្ដា​នាវា​រាយ​គ្រាប់​មីន​ ។ អ្នក​នាំពា​ក្យ្​របស់​ទីបញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា ការ​វាយប្រហារ​ទាំងនោះ​ជា​កិច្ច​ការពារ​ខ្លួន​ស្របច្បាប់ របស់​កងទ័ព​យើង​ប្រឆាំង​ការ​គំរាមកំហែង​របស់​កងទ័ព​អ៉ី​រ៉​ង់​ តែ​កងទ័ព​យើង​បង្ហាញ​ពី​ការ​អត់ធ្មត់ ពេល​កំពុង​មាន​បទ​ឈប់​បាញ់​គ្នា ​៕