ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ណាស់​! ជួល​ផ្ទះឱ្យក្រុម​ឧក្រិដ្ឋជន​ដាក់​ទីតាំង​ឆបោក​តាម​ប្រពន្ធ​បច្ចេកវិទ្យា​(Online Scams) ត្រូវ​សមត្ថ​កិច្ច​បង្ក្រាប

1 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ចុះ​បង្ក្រាប​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) មួយ​កន្លែង ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់ ជន​ជាតិ​ចិន​០១​នាក់ ភេទ​ប្រុស ​ជនជាតិ​ខ្មែរ​០៣​នាក់ ភេទ​ស្រី​២​នាក់ និង​សម្ភារ​ឧបករណ៍​ប្រព្រឹត្ត​បទល្មើស​មួយ​
ចំនួន ។

បើ​តាម​មន្ត្រី​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍
ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង
ស្តី​ពី​ការ​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ស្គេ​ម​នៅ​ទូ​ទាំង​ខេត្តស្វាយរៀង កាល​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០២៦ លោកវរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋា​ន​
នគរ​​បាល​ស្រុក​ស្វាយ​ជ្រំ បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្វាយ​ជ្រំ​ ដឹកនាំ​ដោយ​លោក​​ហេង សុគុន្ធ​ធា​វ័​ន្ត អភិបាលរង​ស្រុក​ស្វាយ​ជ្រំ និង​មេបញ្ជាការ រង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ស្វាយ​ជ្រំ ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្ដមខាំ សុ​ផា​រី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ចំណុច​ផ្ទះ​របស់​លោក​មាន់ សាវ​រី ស្ថិត​ក្នុងភូមិ​អំពៅព្រៃ​ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ ដោយ​ឃាត់ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន​០៤​នាក់ ស្រី​០២​នាក់ (​ជនជាតិ​ចិន​០១​នាក់ ភេទ​ប្រុស​, ជនជាតិ​ខ្មែរ​០៣​នាក់ ភេទ​ស្រី​០២​នាក់​) ។

ដកហូត​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស​រួម​មាន​៖ កំ​ព្យូ​ទ័​រលើ​តុ All-In-One , ឧបករណ៍​ចាប់ Wifi , ទូរស័ព្ទ​ដៃ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។ បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ លោក​ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដី​កា​ឃុំខ្លួន​បណ្តោះអាសន្ន រីឯ​ទីតាំង​ប្រព្រឹត្តិ​បទល្មើស​ ត្រូវ​ក្រុមការងារ​បិទ​ស៊ី​ល​បិទ​ទីតាំង​បណ្ដោះអាសន្ន ៕