ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​​តូតាល់​នឹង​​ត្រូវកាត់​ក្តី​​​​ពីបទ​ពុក​រលួយ​​ក្នុង​​​​រឿងប្រេង​​​​ប្តូរ​ស្បៀង​​នៅអ៊ីរ៉ាក់​

13 ឆ្នាំ មុន

​ក្រុមហ៊ុនប្រេង​​​​តូតាល់​របស់បារាំង ​​ប្រធាន​អគ្គនាយកក្រុមហ៊ុននេះ​​ លោក CHRIS-TOPHE DE MARGERIE និងមនុស្ស​​​​១៨​នាក់ទៀត​​​នឹងត្រូវ​កាត់ក្តី​ក្នុង​ឆ្នាំ​​២០១២ ខាង​មុខ​នេះ ក្នុង​ការស៊ើបអង្កេត​​​​លើ​កម្ម​វិធី​របស់ អ.ស.ប ​«ប្រេង​​ប្តូរស្បៀង» នៅ​អ៊ីរ៉ាក់​ក្រោម​របប​​​លោកសាដាម ហ៊ូសេន ពីឆ្នាំ​​១៩៩៦ មក​​២០០៣។

​ក្រុមហ៊ុនប្រេង​​​​តូតាល់​របស់បារាំង ​​ប្រធាន​អគ្គនាយកក្រុមហ៊ុននេះ​​ លោក CHRIS-TOPHE DE MARGERIE និងមនុស្ស​​​​១៨​នាក់ទៀត​​​នឹងត្រូវ​កាត់ក្តី​ក្នុង​ឆ្នាំ​​២០១២ ខាង​មុខ​នេះ ក្នុង​ការស៊ើបអង្កេត​​​​លើ​កម្ម​វិធី​របស់ អ.ស.ប ​«ប្រេង​​ប្តូរស្បៀង» នៅ​អ៊ីរ៉ាក់​ក្រោម​របប​​​លោកសាដាម ហ៊ូសេន ពីឆ្នាំ​​១៩៩៦ មក​​២០០៣។

ចៅក្រម​ស៊ើបអង្កេត​​​​​បាន​ចេញបញ្ជា​​​កាល​ពី​ដំណាច់​​​ខែ​​កក្កដា ​​ចោទប្រកាន់ក្រុមហ៊ុន​​ប្រេង​ដ៏ធំ​​​បំផុតនោះ​​របស់​បារាំង​​​ពីបទ​​​ពុករលួយ​យ៉ាង​សកម្ម​​ រួមគំនិត​​​ និង​រំលោភ​​​​បំពាន​​​ឥទ្ធិពល​ដែល​ត្រូវ​​​ទទួលការកាត់ក្តី​​នៅក្នុង​​​តុលាការបារាំង​​មួយ។ ​ប្រភព​តុលាការ​​មួយ​និយាយ​ប្រាប់​​​រ៉យទ័រ​​​ថា លោក CHRISTOPHE DE MAR-GERIE ត្រូវទទួលការកាត់ក្តី​​ពីបទ​​​រួម​គំនិត​​​រំលោភបំពាន​​​លើ​ទ្រព្យ​​សម្បត្តិ​​សង្គម ។ ​ក្នុង​ចំណោម​​ជនសង្ស័យ​​ដទៃទៀត រួម​​មានអតីត​រដ្ឋ​​មន្ត្រីក្រសួង​​មហាផ្ទៃ ​លោក CHARLES PASQUA ដែលនឹង​​ទទួលការកាត់ក្តី​​​ពីបទ​​រំលោភ​បំពានឥទ្ធិពល​ និងពុករលួយ លោក SERGE BOIDVAIX អតីត​អគ្គ​​លេខាធិការ​ក្រសួង​ការ​បរទេស​បារាំង លោក JEAN BERNARD MERIMEE តំណាង​​របស់បារាំង​​​ប្រចាំ​ អ.ស.ប ​ពីឆ្នាំ​​១៩៩១ ដល់​​១៩៩៥ ។​

កម្មវិធី​របស់ អ.ស.ប ​​​«ប្រេង​ប្តូរស្បៀង​»​នៅ​អ៊ីរ៉ាក់​ដែលបង្កើតឡើង​​រវា​ងឆ្នាំ​​​១៩៩៦ ​​និង​​​២០០៣ ​គឺសំដៅ​​​សម្រាល​ការ​​ឈឺ​ចាប់​ដ៏ធ្ងន់ធ្ងរ​​​របស់​ប្រជាជនអ៊ីរ៉ាក់ ក្រោម​ឥទ្ធិពល​​​នៃការហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ចដែលអនុញ្ញាត​​ឱ្យអ៊ីរ៉ាក់​​លក់ប្រេង​​​​មួយ​ផ្នែក​​​របស់ខ្លួន​​ប្តូរជា​ស្បៀង​។ ​​កម្មវិធីនេះ​ញ៉ាំង​ឱ្យមានអំពើ​ពុករលួយ​ជា​អន្តរជាតិ​​មួយ​។ ​​នេះបើ​យោងតាម​​​របាយការណ៍​​របស់ អ.ស.ប ​​។ ក្រុម​ហ៊ុនប្រេង​​​តូ​​តាល់ ទទួលការចោទប្រកាន់​​​ថា សូក​ប្រាក់​ ដើម្បី​ឱ្យទទួលបានប្រេង​​​របស់​អ៊ីរ៉ាក់។ ​តូតាល់​​អះអាង​ថា ពុំ​មានការ​​​សូកប៉ាន់​​​អ្វី​​​តាម​រយៈ​ការ​​បង់ប្រាក់​លើស​ឱ្យ​​ឡើយ​។​ យោងតាម​របាយការណ៍​​​របស់ អ.ស.ប ​​ថា ទឹកប្រាក់​​​​ជាង​​១០ពាន់លានដុល្លារ​អាមេរិក អាច​ត្រូវ​​គេ​ពង្វាង​​យកទាក់ទិន​ដល់​ឥស្សរ​ជន​​នយោ​បាយ​របស់ប្រទេសជាច្រើន ៕​