ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​​​​ចាប់​ខ្លួន​​មនុស្ស​ទី11 ​ក្នុងរឿង​​​អាស្រូវ​​​លួច​ស្តាប់​​ទូរស័ព្ទ

13 ឆ្នាំ មុន

ប៉ូលិស​អង់គ្លេស​​កាលពីថ្ងៃ​ទី២ សីហា ​បាន​ចាប់​ខ្លួន​លោក STUART KUTTNER ​អតីត ​​និពន្ធ​​​នាយក​​​កាសែត​​ NEWS OF THE WORLD ទាក់​ទិន​នឹង​រឿង​​អាស្រូវ​​លួច​ស្តាប់​​ការ​សន្ទនា​​​គ្នា​តាម​ទូរស័ព្ទ​​ដោយខុស​ច្បាប់ ។ ​លោក KUTTNER អាយុ​៧១​ឆ្នាំ ​ដែល​ជាប់សង្ស័យ​ពីរឿង​​​ពុក​រលួយ​​ ហើយ​ចូលរួម​គំនិត​​​ដែលសំដៅ​​​លួចស្តាប់​ការ​ទាក់​ទង​គ្នា

ប៉ូលិស​អង់គ្លេស​​កាលពីថ្ងៃ​ទី២ សីហា ​បាន​ចាប់​ខ្លួន​លោក STUART KUTTNER ​អតីត ​​និពន្ធ​​​នាយក​​​កាសែត​​ NEWS OF THE WORLD ទាក់​ទិន​នឹង​រឿង​​អាស្រូវ​​លួច​ស្តាប់​​ការ​សន្ទនា​​​គ្នា​តាម​ទូរស័ព្ទ​​ដោយខុស​ច្បាប់ ។ ​លោក KUTTNER អាយុ​៧១​ឆ្នាំ ​ដែល​ជាប់សង្ស័យ​ពីរឿង​​​ពុក​រលួយ​​ ហើយ​ចូលរួម​គំនិត​​​ដែលសំដៅ​​​លួចស្តាប់​ការ​ទាក់​ទង​គ្នា​តាម​ទូរ​ស័ព្ទ​​​ត្រូវ​បាន​គេនាំ​ខ្លួន​មក​កាន់ស្នង​ការ​ដ្ឋាន​ប៉ូលិស​​​​​ស្ថិត​នៅ​ភាគ​ខាង​ជើង​ទីក្រុង​​​ឡុងដ៍ ។ នា​ពេលល្ងាច​ លោក​ត្រូវ​បាន​​ដោះ​លែង​​តាម​រយៈ​​ការ​បង់ប្រាក់​ធានា ។

​​ការចាប់ខ្លួន​មនុស្ស​ទី១១ នេះ​ចាប់ពីខែ​​​មករា ​​មកក្នុង​​ក្របខណ្ឌ​​​នៃ​ការ​ស៊ើប​​​អង្កេត​​​លើ​រឿង​​​​អា​ស្រូវ​នោះ​​បានបង្កើន​​ការ​គាប​សង្កត់​​មក​លើ​កូន​ប្រុស​​លោក RUPERT MURDOCH ឈ្មោះ​​​ JAMES MURDOCH ដែល​បច្ចុប្បន្ន​​​ជា​នាយក​​​ប្រតិ​បត្តិ​​​​រង​របស់​ក្រុមហ៊ុន​ម៉ា​ស៊ីន​ឃោសនា​ NEWS CORP ។ លោក JAMES MURDOCH ​ទទួល​ការ​ចោទ​​​ប្រកាន់​ថា ផ្តល់​ភស្តុតាង​​​ក្លែង​បន្លំ ​មួយ​ ខណៈ​​​ពេលធ្វើ​​​​សវនកម្ម​ដោយ​គណៈ​កម្ម​ការ​​សភា​អង់គ្លេស​​​កាលពី​​ពាក់​កណ្តាល​​ខែកក្កដា ។

​កាសែត​ NEWS OF THE WORLD ​សា​ខា​ក្រុង​ឡុងដ៍​របស់ក្រុមហ៊ុន NEWS CORP ទទួល​​ការ​​ចោទប្រកាន់​​​ថា លួច​សារ​តាមទូរ​ស័ព្ទ​​​ដៃរបស់​បណ្តា​​ជនរងគ្រោះ​​ពីបទ​ឧក្រិដ្ឋ​​​​​​​ ឬ​របស់​សាច់​​ញាតិ​​ពួកគេ​​មកធ្វើ​ព័ត៌​មាន​ផ្សាយ​​ ។ រឿង​អាស្រូវ​​នេះបង្ខំ​ឱ្យ​លោក​​ RUPERT MUR-DOCH មហា​សេដ្ឋី​​ម៉ា​ស៊ីន​​​ឃោសនា ​អាមេរិក​​​បិទ​កាសែត​ NEWS OF THE  WORLD ​ដ៏​សែនចំណាស់​​នៅ​អង់គ្លេស​ដែលលេខ​ចុង​ក្រោយ​​របស់កាសែត​នេះ​ចេញ​ផ្សាយ​​កាលពី​​​ថ្ងៃទី១០ កក្កដា ៕