មានព័ត៌មានជាច្រើនទាក់ទិនមនុស្សម្នាប្រើប្រាស់កន្លែងធ្វើដំណើរសាធារណៈរកលុយតាមរយៈការតុបតែងខ្លួនប្លែកៗទាក់ទាញភ្នែកអ្នកដំណើរ ។ តាមសារព័ត៌មាន China SMACK ថា មានអ្នកតុបតែងខ្លួនរកប្រាក់តាមការសុំទានដូចជាតែងខ្លួនជាខ្មោចម៉ាំមី ស៊ុបព័រម៉ែន មនុស្សក្តាន់ និងមានការតុបតែងប្លែកៗជាច្រើន ទៀតនៅផ្លូវមេត្រូនាទីក្រុងសៀងហៃ។ ស្រដៀងនឹងព័ត៌មាននោះដែរ ក៏មានស្ត្រីរាំជាមួយបង្គោលក្នុងទូរថភ្លើងនាទីក្រុងណានជីង ។
តែពេលនេះមានស្ត្រីម្នាក់ដែលកាលពីអតីតកាលជាស្រីស្អាតលេចមុខសុំទាននៅផ្លូវក្រោមដីនាទីក្រុងសៀងហៃ។ នាងនិយាយថា ខ្លួននាងបានត្រឡប់មកពីអតីតកាលហើយនាងត្រូវការប្រាក់មួយចំនួន ដើម្បីអាចត្រឡប់ទៅសម័យរស់នៅរបស់នាងកាលពីប្រមាណ៥០០ឆ្នាំមុន តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនាងមាន iPhone4 ប្រើនិងសុំលេខទូរសព្ទ័ ពីអ្នកដំណើរទាំងឡាយដែលដើរកាត់មុខនាង។
នៅពីមុខនាងមានក្រដាសសរសេរអក្សរដៃជារូបសញ្ញាអក្សរបុរាណចិន ត្រូវគេបកប្រែថា ខ្ញុំមកពីភូមិ Qingyuan ហើយបានធ្វើដំណើរឆ្លងកាត់ពេលវេលាមកនៅសម័យនេះ ខ្ញុំមិនមាន អ្វីក្នុងខ្លួនទេ ហើយខ្ញុំសុំទានដើម្បីរកលុយ ត្រឡប់ទៅផ្ទះវិញ ប្រាក់បំណុលពេលនេះខ្ញុំនិងសងវិញនៅថ្ងៃក្រោយ ៕
ចែករំលែកព័តមាននេះ