ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​កម្ទេច​​ចោល​ដើម​កញ្ឆា​195​គុម្ព​​មុខ​សាលា​ដំបូង​ខេត្ត​

13 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដើម​កញ្ឆា​​ស្រស់​​ចំនួន​១៩៥​គុម្ព ត្រូវបាន​​ដុត​កម្ទេច​ចោល​នៅ​មុខ​សាលា​ដំបូង​ខេត្ត​កាល​ពី​វេលា​ម៉ោង​២​និង​ ៣០​នាទី​រសៀល​​ ថ្ងៃ​ទី​២ សីហា ​ក្រោម​អធិបតី​ភាព​លោក​ពេញ វិបុល ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត និង​មាន​ការ​ចូលរួម​ពី​​លោក​យឹម សុភាស់ ​ស្នងការ​រង​នគរបាល​ខេត្ត

ខេត្តកំពង់ឆ្នាំង ៖ ដើម​កញ្ឆា​​ស្រស់​​ចំនួន​១៩៥​គុម្ព ត្រូវបាន​​ដុត​កម្ទេច​ចោល​នៅ​មុខ​សាលា​ដំបូង​ខេត្ត​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​​ ថ្ងៃ​ទី​២ សីហា ​ក្រោម​អធិបតី​ភាព​លោក​ពេញ វិបុល ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត និង​មាន​ការ​ចូលរួម​ពី​​លោក​យឹម សុភាស់ ​ស្នងការ​រង​នគរបាល​ខេត្ត ព្រម​ទាំង​​មន្ត្រី​តុលា​ការ មន្ត្រី​ប៉ូលិស​​ជា​ច្រើ​ន​រូប​ទៀត ។

លោក​ពេញ វិបុល ​បានថ្លែង​មុន​ពេល​​ដុត​កម្ទេច​ដើម​កញ្ឆា​​ទាំង​នោះ​​ថា ដើម​កញ្ឆា​​ទាំង​១៩៥​គុម្ពដែល​​ត្រូវ​ដុត​​កម្ទេច​​ចោល​នៅ​ថ្ងៃ​នេះ គឺ​បាន​​​រឹប​អូស​​​ពី​ជន​សង្ស័យ​ឈ្មោះ​​សាង ទ្រី ​អាយុ​៣៨​ឆ្នាំ រស់​នៅភូមិ​ព្រែក​គន្លង ​ឃុំ​កំពង់​ត្រឡាច​ក្រោម ស្រុក​កំពង់​ត្រឡាច ដែល​​បាន​​លួច​ដាំ​នៅ​ដីចម្ការ​របស់​ខ្លួន ហើយ​ត្រូវបាន​លោក​ដឹក​នាំ​កម្លាំង​មន្ត្រី​ជំនាញ​ចុះ​ដក​ហូត​កាលពីថ្ងៃទី២៦ កក្កដា ​កន្លង​ទៅ និងត្រូវ​ដុត​កម្ទេចចោល​ក្នុង​ថ្ងៃ​នេះ ។ ​លោក​ព្រះ​រាជ​អាជ្ញា​បាន​បន្ត​ថា ​កញ្ឆា​​គឺជា​រុក្ខ​ជាតិ​មាន​សារ​ធាតុ​ញៀន​ដែល​ច្បាប់​បាន​ហាម​ឃាត់​មិន​ឱ្យ​ដាំ ឬ​ចរា​ចរ​ឡើយ យោង​តាម​មាត្រា​៣១ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​​សារ​ធាតុ​ញៀន​​។ ជន​សង្ស័យ​ឈ្មោះ ​សាង ទ្រី នេះ​ត្រូវ​​បាន​ចោទ​ប្រកាន់​​ពីបទ​ដាំ​ដុះ​រុក្ខ​ជាតិ​មាន​សារ​ធាតុ​ញៀន​​ដែល​ត្រូវ​ពិន័យ​ជា​ប្រាក់​​ពី​១​លាន​ទៅ៤​​លាន​រៀល​ និងដាក់​ពន្ធ​នាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ ។​​បច្ចុ​ប្បន្ន​​ជន​សង្ស័យ​រូប​នេះ​កំពុង​ស្ថិតនៅ​ក្នុងពន្ធ​នា​គារ​ខេត្ត​ជា​បណ្តោះ​អាសន្ន​​រង់​ចាំ​​សវនា​ការ​​ជម្រះ​​​ក្តី​នៅ​ពេល​​ក្រោយ ​​បន្ទាប់​​ពី​​សមត្ថ​កិច្ច​ធ្វើ​ការ​​​ស៊ើប​អង្កេត​​ចប់​សព្វ​គ្រប់៕