ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាណឺ​ម៉ាក​ ៖​ ធ្លាក់​ពី​កំពស់​​1.000ម៉ែត្រ ​​មក​មិន​ស្លា.ប់​​ជា​រឿង​អស្ចារ្យ​បំផុត

13 ឆ្នាំ មុន

ព័ត៌​មាន​គួរ​ឱ្យ​ឆ្ងល់​មួយ​ ហើយ​ពិត​ជា​អស្ចារ្យ​ទើប​ទទួល​បាន​ពី​ប្រទេស​ដាណឺម៉ាក​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​។ ព័ត៌​មាន​ផ្សាយ​ដោយ​កាសែត​ដាណឺម៉ាក​ JYLLANDS-POSTEN ហើយ​ដក​ស្រង់​ផ្សាយ​​ដោយ​កាសែត​បារាំង LE PARISIEN រៀប​រាប់​ពី​យុវ​នារី​ម្នាក់​អាយុ​២៨​ឆ្នាំ​នៅ​រស់​រាន​មាន​ជីវិត​​កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ កក្កដា កន្លង​មក​នេះ​

ព័ត៌​មាន​គួរ​ឱ្យ​ឆ្ងល់​មួយ​ ហើយ​ពិត​ជា​អស្ចារ្យ​ទើប​ទទួល​បាន​ពី​ប្រទេស​ដាណឺម៉ាក​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​។ ព័ត៌​មាន​ផ្សាយ​ដោយ​កាសែត​ដាណឺម៉ាក​ JYLLANDS-POSTEN ហើយ​ដក​ស្រង់​ផ្សាយ​​ដោយ​កាសែត​បារាំង LE PARISIEN រៀប​រាប់​ពី​យុវ​នារី​ម្នាក់​អាយុ​២៨​ឆ្នាំ​នៅ​រស់​រាន​មាន​ជីវិត​​កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ កក្កដា កន្លង​មក​នេះ​ក្រោយ​ពី​នាង​លោត​ឆត្រ​ពី​កំពស់​១.០០០​ម៉ែត្រ​មក​ហើយ​ឆត្រ​យោង​​របស់​នាង​មិន​តម្លោះ​មក​ពី​ភាព​មិន​ប្រក្រតី​មួយ។

ដោយ​សារ​​ភាពមិន​​ប្រក្រតី​មួយ​ឆត្រ​យោង​របស់​នាង​ដែល​មាន​ខ្សែ​ជា​ច្រើន​ពុំ​ព្រម​​តម្លោះ​ស្ថិត​ជាប់​ក្នុង​ថង់​ពេល​នាង​លោត​ចេញ​ពី​យន្ត​ហោះ​មួយ​​គ្រឿង​។ នាង​បាន​ប្រើ​ឆត្រ​សង្គ្រោះ​ធ្លាក់​ចុះ​មក​។ បន្ទាប់​ពី​រក​ឃើញ​នាង​នៅ​លើ​ដី​នារី​នោះ​ដែល​ធ្វើ​ការ​លោត​ឆត្រ​​ជា​លើក​ទី​២​ស្ថិត​ក្នុង​សភាព​សន្លប់​មិន​ដឹង​ខ្លួន​ ហើយ​បញ្ជូន​មក​កាន់​មន្ទីរ​​ពេទ្យ ក៏​ប៉ុន្តែ​​ជីវិត​នាង​នឹង​មាន​ពុំ​​​គ្រោះ​ថ្នាក់​ឡើយ​។ មនុស្ស​ម្នាក់​​ដែល​​ថត​វី​ដេអូ​​ពួក​អ្នក​លោត​ឆត្រ​យោង​អាច​ផ្តល់​ភាព​លំអិត​​ថែម​ទៀត​ពី​ហេតុ​ការណ៍​នៃ​គ្រោះ​ថ្នាក់​នេះ ៕