ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​រុញរទេះ​លក់លត​ឆា​​ខ្យល់​គរ​​គេ​លួច​លុយអស់​​​៥២.០០០​រៀល​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​យុវជន​ម្នាក់​ជា​អ្នក​រុញ​​រទេះលក់​​លត​ឆា​​តាម​ដង​ផ្លូវ ត្រូវខ្យល់គរ​ ហើយ​សន្តិសុខ​​​ឃើញ​ហៅ​រថយន្ត​​សាមុយ​​ដឹក​យក​ទៅ​សង្គ្រោះ​​កាលពីវេលាម៉ោង​​ ១០​និង​​​​៣០នាទីយប់​ថ្ងៃទី​​១ សីហា នៅមុខទីបញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​ខណ្ឌ​​ទួល​គោក ក្នុង​សង្កាត់ទឹកល្អក់​ទី​៣​។​
ប្រភព​​ព័ត៌មាន​​ពីឈ្មោះ​រ៉ែ ប៊ុនធឿន

រាជធានីភ្នំពេញ​​ ៖ ​​យុវជន​ម្នាក់​ជា​អ្នក​រុញ​​រទេះលក់​​លត​ឆា​​តាម​ដង​ផ្លូវ ត្រូវខ្យល់គរ​ ហើយ​សន្តិសុខ​​​ឃើញ​ហៅ​រថយន្ត​​សាមុយ​​ដឹក​យក​ទៅ​សង្គ្រោះ​​កាលពីវេលាម៉ោង​​១០​និង​​​​៣០នាទីយប់​ថ្ងៃទី​​១ សីហា នៅមុខទីបញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​ខណ្ឌ​​ទួល​គោក ក្នុង​សង្កាត់ទឹកល្អក់​ទី​៣​។

ប្រភព​​ព័ត៌មាន​​ពីឈ្មោះ​រ៉ែ ប៊ុនធឿន ​ភេទ​ប្រុស ត្រូវ​ជា​ឪពុក​​របស់​យុវជន​​​រុញរទេះ​​លក់​លត​ឆា​​​បាន​ឱ្យ​​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ​ខន សុភាព ភេទប្រុស អាយុ​​​១៧​ឆ្នាំ ​មានស្រុក​កំណើត​​​នៅភូមិ​ក្រាំង​​ស្តៅ ​ឃុំសឹង​ ស្រុកសំរោង ខេត្ត​តាកែវ ​មកស្នាក់នៅ​ផ្ទះជួល​​លេខ​​១១៥ ក្រុម​​៣ នៅជិតផ្សារ​​​អូរ​បែក​ក្អម ក្នុងសង្កាត់​ទឹកល្អក់ទៅ​​៣ ខណ្ឌទួលគោក ហើយ​ប្រកប​​របរ​រុញ​រទេះ​លក់​លត​ឆា​ដើ​រ​តាម​ផ្លូវ​​ទេព​ផន រហូត​ដល់​ម្តុំ​វត្ត​​នាគវ័ន ជា​រៀង​រាល់ថ្ងៃ​។

ប្រភពព័ត៌មាន​​​ពីសន្តិសុខ​ដែល​យាម​​នៅ​មុខ​ឃ្លាំង​​តាមផ្លូវ​ទេព​ផន​ជិតទីបញ្ជា​ការ​​កង​រាជអាវុធ​​ហត្ថ​ខណ្ឌ​ទួល​គោក បាន​ឱ្យ​ដឹង​ថា ​​ជា​រៀង​រាល់​​វេលាម៉ោង​​៩​យប់ យុវជន​សុភាព តែង​តែ​រុញ​រទេះ​​លត​ឆា​មក​ដល់​ហើយ​ ​ប៉ុន្តែ​​​​ថ្ងៃ​កើត​ហេតុ​​សន្តិ​សុខ​សួរ​ថា​​​​ហេតុ​អ្វី​ម៉ោងជាង​​​១០​យប់​​​ទើប​តែ​​​មក​ដល់​? យុវជន​នោះ​ប្រាប់​ថា រូបគេមិន​​ស្រួល​ខ្លួន​​​​​ដួល​សន្លប់​​​នៅ​ជិត​​វត្តនាគវ័ន កាលពី​វេលា​ម៉ោង​​​​៩​និង​​២០នាទី​យប់។​ ​ពេលនោះ​មាន​គេ​ជួយ​​គក់​ច្របាច់​​ក៏​ដឹង​ខ្លួន​​ឡើងវិញ ​តែ​ក៏​មាន​​អ្នក​ឆ្លៀត​​ឱកាស​​លួចលុយ​​​ដែលលក់​​បាន​ចំនួន​៥២.០០០រៀលអស់​​ផង​​ដែរ​។

ប្រភពព័ត៌​មានបន្ត​ថា ខណៈ​​មក​ដល់​ផ្លូវ​​​ទេព​ផន​កន្លែង​សន្តិសុខ​​ឈរ​យាម​អ្នក​លក់​លត​ឆា​ក៏​ទៅហូប​ទឹក រួច​និយាយប្រាប់​​ហេតុ​ការណ៍​​​សន្លប់​លើកទី​១ ​ហើយ​បាន​​កត់​​​លេខ​ទូរស័ព្ទ​​ទៅ​ឱ្យ​សន្តិសុខ​​ដោយនិយាយ​ថា​ បើខ្ញុំ​​សន្លប់​​​ទៀត ​ជួយ​ទូរស័ព្ទ​​ប្រាប់​ឪពុក​ខ្ញុំ​ផង។ គ្រាន់តែ​​ហុចក្រដាស​លេខ​ទូស័ព្ទ​​ឱ្យ​រួច ​ស្រាប់តែ​​​យុវជន​​នោះខ្យល់គរ​ដួលទៀត​តែ​ម្តង ​នៅវេលាម៉ោង​​​១០​និង​​​៣០នាទី​យប់ ហើយ​សន្តិសុខ​​បានទូរស័ព្ទ​ហៅ​​រថយន្ត​សាមុយ​​​ដឹក​យក​ទៅព្យា​បាល​​​នៅគ្លីនិកឯកជន បន្ទាប់​មក​​បាន​ទូរស័ព្ទ​​​ប្រាប់​ឪពុក​យុវជន​នោះ​​ឱ្យ​មក​​មើល​កូន៕