ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​គគីរ​អត់​ច្បាប់​ដឹក​តាម​កា​ណូត​ពី​ខេត្ត​ក្រ​ចេះ​មក​ដល់​ស្រុក​​កោះ​ធំ​ជាប់​អន្ទាក់

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ឈើ​គគីរ​អត់​ច្បាប់​ជាង​១០​ម៉ែត្រគូប ដឹក​​តាម​កា​ណូត​ពី​រ​គ្រឿង​​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម ត្រូវ​ប៉ូលិស​ការិ​យា​​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ស្ទាក់​ចាប់​បាន​ ​កាល​ពី​វេ​លា​ម៉ោង​១​និង​៣០​នាទី​រសៀ​ល​ថ្ងៃ​​ទី​១ សីហា ខណៈ​កា​ណូត​បើក​តាម​ទន្លេ​បា​សាក់​ដល់​​ខាង​មុខ​វត្ត​ខ្ពប​ភូមិ​

ខេត្ត​កណ្តាល ៖ ឈើ​គគីរ​អត់​ច្បាប់​ជាង​១០​ម៉ែត្រគូប ដឹក​​តាម​កា​ណូត​ពី​រ​គ្រឿង​​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម ត្រូវ​ប៉ូលិស​ការិ​យា​​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ស្ទាក់​ចាប់​បាន​​កាល​ពី​វេ​លា​ម៉ោង​១​និង​៣០​នាទី​រសៀ​ល​ថ្ងៃ​​ទី​១ សីហា ខណៈ​កា​ណូត​បើក​តាម​ទន្លេ​បា​សាក់​ដល់​​ខាង​មុខ​វត្ត​ខ្ពប​ភូមិ​លេខ​៤​ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ​ ខេត្ត​កណ្តាល​។

មន្ត្រី​ប៉ូ​លិស​​ឱ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី១ សីហា ប៉ូ​លិស​ប្រឆាំង​បទ​​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​​បាន​ប្រទះ​ឃើញ​កា​ណូត​ពី​រ​គ្រឿង​ដឹក​ឈើ​ពេញ​ បើក​តាម​បណ្តោយ​ទន្លេ​បាក់​ក្នុង​ភូមិ​សាស្ត្រ​​​ ស្រុក​កោះ​ធំ ក៏​​សុំ​យោ​បល់​ពី​លោក​​ឧត្តម​សេនីយ៍​ត្រី​អ៊ាវ​ ចំរើន ស្នង​ការ​នគរ​បាល​ខេត្ត​កណ្តាល ​ហើយ​លោក​បញ្ជា​ឱ្យ​កម្លាំង​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​​កិច្ច សហ​ការ​ជា​មួយ​ប៉ូ​លិស​ការ​ពារ​ព្រំ​ដែន​ និង​ប៉ូ​លិស​ស្រុក​កោះ​​ធំ​ស្ទាក់​ចាប់​បាននៅ​ចំណុច​មុខ​វត្ត​​ខ្ពប ភូមិ​លេខ​៤ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ កាល​ពី​ម៉ោង១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១ ខែ​សី​ហា​ និងឃាត់​​ម្ចាស់​​កាណូត​ពីរ​នាក់​មក​​សាក​សួរ​ទើប​ដឹង​ថា​ ឈើ​ទាំង​នោះ​គឺ​អត់​ច្បាប់​ដឹក​មក​ពី​ខេត្ត​ក្រ​ចេះ​។

មន្ត្រី​ប៉ូ​លិស​​ឱ្យ​ដឹង​​ទៀត​ថា កាណូត​ដឹក​ឈើ​ទាំង​ពី​គ្រឿង​នោះ​គឺ​នៅ​​​ថ្មី​សន្លាង​មិន​ទាន់​​លាប​ជ័រ​​ ទេ​ ដែល​ម្ចាស់​បម្រុង​ដឹក​យក​ទៅ​លក់​នៅ​ប្រ​ទេស​វៀត​ណាម ទាំងកា​ណូត ទាំង​ឈើ​គគី​រតែ​ម្តង​។ ឈើ​គគី​រទាំង​នោះ​​ប្រ​ភេទ​ក្តា​រ​​សន្លឹក​មាន​បណ្តោយ​​វែង​ៗ សរុប​ទាំង​អស់​ចំនួន​២០៥​សន្លឹក ស្មើ​នឹង​១០,១៧៧​ម៉ែត្រ​គូប​ និង​កា​ណូត២​គ្រឿង​ទៀត​​ត្រូវ​បាន​រឹប​អូស​​យក ហើយ​ប្រ​គល់​ទៅ​ឱ្យ​សមត្ថ​កិច្ច​​ជំនាញ​មេ​ព្រៃ​នៅ​ល្ងាច​ថ្ងៃ​ដដែល។

ម្ចាស់​ឈើ​ម្នាក់​ឈ្មោះ​ទឹម​ ទូច ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ​សែ សារិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ អ្នក​ទាំង​ពីរ​ មាន​ទី​លំនៅក្នុង​​ភូមិ​ព្រៃផ្គាំ​ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បុរី ខេត្ត​តា​កែវ​។

មន្ត្រី​ប៉ូ​លិស​​ឱ្យ​ដឹងថា ម្ចាស់​ឈើ​ទាំង​ពីរ​នាក់​បាន​ទៅ​ទិញកា​ណូត និង​ឈើ​គគីរ​ពី​ខេត្ត​ក្រ​ចេះ​​​ហើយ​បើក​តាម​ទន្លេ​ រហូត​ដល់​ស្រុក​កោះ​ធំ​​ទំនង​ជា​​វង្វេង​រក​ព្រែក​បើក​ចូល​ទៅ​ស្រុក​អង្គរ​បុរី​មិនឃើញ​ក៏​ត្រូវ​សមត្ថ​កិច្ច​ប្រទះ​ឃើញ​​ឃាត់​សាក​សួរដឹង​ថា ​អត់​មាន​ច្បាប់​អ្វី​ទាំង​អស់​។ ម្ចាស់​ឈើ​ទាំង​ពីរ​នាក់​ត្រូវ​បានអប់​រំ​ ហើយ​​​ដោះ​លែង​វិញ គឺ​រឹប​អូ​ស​យក​តែ​ឈើ​ និង​កាណូត​ប្រ​គល់​ឱ្យ​សមត្ថ​កិច្ច​ជំនាញ​ប៉ុណ្ណោះ​៕