ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត CR-V មួយគ្រឿង​ទុកចោល​​​៥ថ្ងៃ​​​គ្មាន​​ម្ចាស់​មក​យកសមត្ថកិច្ចស្រាវ​ជ្រាវ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​រថយន្តម៉ាក​ CR-V ពណ៌​​សំបក​ឪឡឹក ​១គ្រឿង ត្រូវ​បាន​គេអះអាង​ថា ជនបរទេស​ម្នាក់​បាន​បើកបរ​យកមកទុក​​​​​​ចោល​​​​តាម​បណ្តោយ​ផ្លូវ​​​លេខ​​​ ១០៨៦ ភូមិទំនប់ ​​​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ ​ជិត​យានដ្ឋាន​​​ខាត់​ វិរ័ត្ន ​​កាលពី​វេលា​ម៉ោង​​​១១ព្រឹក​​ថ្ងៃទី​២៨ កក្កដា ២០១១ ​ហើយ​ម្ចាស់​វា​

រាជធានីភ្នំពេញ​​ ៖ ​រថយន្តម៉ាក​ CR-V ពណ៌​​សំបក​ឪឡឹក ​១គ្រឿង ត្រូវ​បាន​គេអះអាង​ថា ជនបរទេស​ម្នាក់​បាន​បើកបរ​យកមកទុក​​​​​​ចោល​​​​តាម​បណ្តោយ​ផ្លូវ​​​លេខ​​​១០៨៦ ភូមិទំនប់ ​​​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ ​ជិត​យានដ្ឋាន​​​ខាត់​ វិរ័ត្ន ​​កាលពី​វេលា​ម៉ោង​​​១១ព្រឹក​​ថ្ងៃទី​២៨ កក្កដា ២០១១ ​ហើយ​ម្ចាស់​វា​ទៅបាត់​រហូត​មក​ដល់​​​ពេល​នេះ មានការ​ភ្ញាក់​ផ្អើល​ដល់សមត្ថកិច្ច​តាម​ស្រាវ​ជ្រាវ​រក​ម្ចាស់​ ប៉ុន្តែ​រកមិន​ឃើញ​។

រថយន្ត​​១គ្រឿង ម៉ាក CR-V ពណ៌សំបក​ឪឡឹកនេះត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​​​ពាក់​ស្លាក​លេខ រដ្ឋ ៣៤.២.០០៦២ បែក​កង់​​​​ឆ្វេង​​​ខាង​ក្រោយ ​មិនមាន​ស្នាម​បែក​​បាក់ ឬក្រពឹត​អ្វី​ទេ ហើយ​ក៏​មិន​​មានសញ្ញា​ណាមួយ​បង្ហាញ​ថា ជា​​​រថយន្ត​​រង​នូវ​​អំពើ​ឃាត​កម្ម ឬ​ប្លន់​អ្វី​ដែរ។ លោក​ថាប់ សារ៉េត នាយផ្នែក​ចរាចរ​ជើង​​គោក​ខណ្ឌ​​សែនសុខ បាន​​ឱ្យដឹង​ថា ​កាល​ពី​ព្រឹកថ្ងៃទី​​​២៩ កក្កដា ​២០១១ ​​​ប្រជា​ពលរដ្ឋ​​​នៅ​​ជិតនោះ​​​មាន​ការ​​ភ្ញាក់​ផ្អើល និង​ទូរស័ព្ទ​​ប្រាប់​សមត្ថកិច្ច​ថា ​​​មាន​​ជន​បរទេស​ម្នាក់​បាន​យក​រថយន្ត​​ CR-V មក​ទុកចោល​ ​បន្ទាប់​មក​រូបលោក​ក៏​បញ្ជូន​​កម្លាំង​​​ប៉ូលិស​​ឱ្យទៅមើល ខ្លាច​រថយន្ត​​របស់​ជន​​ល្មើស​​យកមក​ប្លុង​ចោល​។ ពេល​កម្លាំង​​ពិនិត្យ​​មើល​ឃើញ​​រថយន្តនោះបែក​កង់​​ឆ្វេងខាង​ក្រោយ​ ទើប​យើង​មិន​​​ទាន់​យក​ទៅ​​រក្សា​ទុក​​នៅ​អធិការ​​ខណ្ឌ​​​នោះទេ ព្រោះ​ខ្លាច​ម្ចាស់​​​​​មក​យក​វិញ រក​មិន​ឃើញ​។

រហូត​​មកដល់​​ពេលនេះ ថ្ងៃ​ទី​​២ សីហា ២០១១ គឺ​មានរយៈ​ពេល​​៥ថ្ងៃ​ហើយ ​​គ្មាន​អ្នក​ណា​​​មក​មើល ឬ​​មក​ទទួល​​​​​យកទៅវិញ​​សោះ ទើប​​​លោក​ក្នុង​នាម​​សមត្ថកិច្ច​បញ្ជា​កម្លាំង​​​​ឱ្យស្ទូច​​​​​រថយន្ត​​១​គ្រឿង​នោះ​យកទៅ​រក្សា​ទុក​​នៅ​​អធិ​ការ​​ដ្ឋាន​​​​ខណ្ឌ​សែនសុខ ​ដើម្បី​រង់​ចាំ​​ម្ចាស់​រថយន្ត​​​មក​​យកទៅ​​​ប្រើប្រាស់វិញ​៕