ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពរទេស មហាសេដ្ឋី Bill Gates បានផ្លាស់ប្តូរផ្នត់គំនិតគ្រប់គ្រងបែបប្រពៃណីតាមរយៈទស្សនៈដ៏ល្បីល្បាញដែលថា ការជ្រើសរើសមនុស្សខ្ជិលឱ្យធ្វើការពិបាក គឺដើម្បីឱ្យពួកគេស្វែងរកវិធីសាស្ត្រដែលសាមញ្ញ និងមានប្រសិទ្ធភាពបំផុតក្នុងការបញ្ចប់កិច្ចការនោះ។
នេះគឺជាយុទ្ធសាស្ត្រផ្ដោតលើលទ្ធផលជាជាងការចំណាយកម្លាំងឥតប្រយោជន៍ ដែលត្រូវបានពង្រឹងបន្ថែមតាមរយៈទស្សនវិជ្ជាសំខាន់ៗដូចជា ការរៀនសូត្រពីកំហុស និងអតិថិជនដែលមិនពេញចិត្ត ការរក្សាការផ្ដោតអារម្មណ៍ឱ្យបានខ្ពស់បំផុតដើម្បីបង្កើតសមិទ្ធផលលំដាប់ពិភពលោក និងការមិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃដើម្បីរក្សាតម្លៃផ្ទាល់ខ្លួន។
លោកបានបញ្ជាក់ថា ជោគជ័យមិនមែនបានមកពីការធ្វើការដោយហត់នឿយបំផុតនោះទេ ប៉ុន្តែបានមកពីការចេះបត់បែនរវាងការខិតខំ ការសម្រាកដើម្បីបង្កើនភាពច្នៃប្រឌិត និងការហ៊ានប្រថុយប្រថានក្នុងឱកាសដ៏ត្រឹមត្រូវ។
ការយល់ដឹងពីប្រព័ន្ធទស្សនៈទាំងនេះ នឹងជួយឱ្យអ្នកដឹកនាំជំនាន់ក្រោយអាចមើលឃើញពិភពលោកក្នុងភាពតុល្យភាព ចេះដោះស្រាយបញ្ហាស្មុគស្មាញដោយវិធីងាយៗ និងកសាងភាពជោគជ័យដែលប្រកបដោយនិរន្តរភាពក្នុងយុគសម័យបច្ចេកវិទ្យា៕
ចែករំលែកព័តមាននេះ