ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ក្រុម​បើក​ល្បែង​អន​ឡាញ​ចំនួន​១០​នាក់​ទៅ​តុលាការ

38 វិនាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​ក្រុម​អ្នក​បើក​ល្បែងស៊ីសង​ខុសច្បាប់​ (​អន​ឡាញ​) ដែល​ជ្រក​ក្រោម​ស្លាក​យីហោ «​ប្ដូរ​លុយ​» មាន​ប្រុស មាន​ស្រី​ចំនួន​១០​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត…

ខេត្តបាត់ដំបង​ ៖ ​ក្រុម​អ្នក​បើក​ល្បែងស៊ីសង​ខុសច្បាប់​ (​អន​ឡាញ​) ដែល​ជ្រក​ក្រោម​ស្លាក​យីហោ
«​ប្ដូរ​លុយ​» មាន​ប្រុស មាន​ស្រី​ចំនួន​១០​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០៨ ឧសភា នេះ​ហើយ​ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ ។  

ក្រុម​ប្រព្រឹត្ត​ល្បែង​​«​អន​ឡាញ»​ទាំង​១០​នាក់​នោះ ​មាន​១-​ឈ្មោះ ម៉ៅ កាត់ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ ​(​មេការ​) រស់នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ    ២-​ឈ្មោះ សុង រក្សា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ នៅ​ភូមិ​ស្វាយស ឃុំ​កំរ​រៀង ស្រុក​កំ​រៀង  ៣-​ឈ្មោះ ឡេ ផាត់ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ  នៅ​ខេត្តសៀមរាប   ៤-​ឈ្មោះ ស៊ុន ស៊ី​ថន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មពួក ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ  ៥-​ឈ្មោះ លី​ន ស៊ូ​ចិន ភេទ​ស្រី ​អាយុ​២៥​ឆ្នាំ ភូមិ​សឿ ឃុំ​សឿ ស្រុក​ម​អ្គ​ល​បូ​រី ខេត្តបន្ទាយមានជ័យ  ៦-​ឈ្មោះ វ៉េ​ន សុខ​ធា​រា់ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ នៅ​ភូមិ​កណ្ដាល​ក្រាម ឃុំ​អន្លង់់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ   ៧-​ឈ្មោះ តាង ស្រី​ណែ​ត ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ   ៨-​ឈ្មោះ ម៉ៅ ស្រី​ដា ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ប៉ា​ហី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន  ៩-​ឈ្មោះ សាន់ ចាន់​ពេជ្រ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោង​ប៉ែ​ត និង​១០-​ឈ្មោះឡា​ត់ ឡុ​ង ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ នៅ​ភូមិ​ស្រះ​កំ​ប៉ោក  ឃុំ​តា​ក្រី ស្រុក​កំ​រៀង ​។   

​ក្រុម​បើក​ល្បែង​ស៊ី​ង​សង​ទាំងនេះ ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​សង្កែ ចុះ​បង្ក្រាប​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ឧសភា ​នៅ​ចំណុច​ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ  ដែល​ទីតាំង​ល្បែង​នេះ ជ្រក​ក្រោម​ស្លាក​យី​ហោ​​«​ប្ដូរ​ប្រាក់​» ។ ​តាម​រយៈ​របាយ​ការ​ណ៍​អធិការ​ស្រុក​សង្កែ លោក យុ​ត តុង​ហូ បាន​ឲ្យ​ដឹ​ហ​ថា  ជាមួយនឹង​ការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១០​នាក់  មន្ត្រី​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​ជា​ច្រើន ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ល្បែង​«​អន​ឡាញ​»នេះ​ ។

​វត្ថុ​តាង​ទាំងនោះ​មាន​៖កុំព្យូទ័រ​ចំនួន​១០​គ្រឿង  ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន​២៥​គ្រឿង ក្នុង​នោះ​
ដំឡើង​​​រួចរាល់​ចំនួន​១៩​គ្រឿង​ ។  វត្ថុ​តាង​ទាំងនេះ ​សុទ្ធ​សឹង​ជាស​ម្ផា​រ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​​ល្បែង​​«​អន​ឡាញ»​ ។ ​បើ​តាម​ប្រភព​ព័​ត៌​មាន ក្រុម​នេះ​បែក​សម្បុក​មក​ពី​រាជធានី​ភ្នំពេញ ​។  ពួក​គេ​បាន​មក​ជួល​ផ្ទះ​​គេ​នៅ​ចំណុច​ខាងលើ ដើម្បី​បើក​ល្បែង​«​អន​ឡាញ​» តែ​ជ្រក​ក្រោម​ស្លាក​យីហោ​ «ប្ដូរ​ប្រាក់​»​​​ ។

​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទួ​ល​ផែន​ព្រហ្មទណ្ឌ​នៃស្ន​ង​ការ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ដែរ​ថា   តាម​ការ​ស៊ើបអង្កេត មុន​ពេល​ចុះ​បង្ក្រាប  គឺ​ក្រុម​អ្នក​លែង​ល្បែង​នេះ ទើប​មក​ជួល​ផ្ទះ​នៅ​ចំណុច​ខាងលើ បើក​ល្បែង​បាន​ត្រឹម​​០៣​ថ្ងៃ​ប៉ុណ្ណោះ​ ។ 

​លោក​បាន​បញ្ជាក់​ថា ​ល្បែង​អន​ឡាញ​ចម្បង​​ដែល​ក្រុម​នេះ​ ក្រោម​បើក​ដំណើរការ គឺជា​ល្បែង​ «ចាក់​បាល់​» ​។ ​​ក្រោយ​ពី​ស៊ើបអង្កេត​ដឹង​ច្បាស់ ទើប​លោក​សុំ​គោល​ការ​លោកស្នងការ និង​តំ​ណា​អយ្យការចុះ​បង្ក្រាប​ភ្លាម​ៗ​តែ​ម្ដង ​។  ពេល​នេះ​ មន្ត្រី​ការិយាល័យ​ជំនាញ បាន​​បញ្ជូន​ក្រុម​អ្នក​ប្រព្រឹត្ត​ល្បែង​ទាំងនោះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ