ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ថៃ ​បាន​ពិភាក្សា​គ្នា លើ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង

12 ម៉ោង មុន

ប្រទេសហ្វីលីពីន ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​និង​ថៃ ​បាន​ពិភាក្សា​គ្នា លើ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​វិធានការ​កសាង​ទំនុកចិត្ត ដើម្បី​ស្តារ និង​ពង្រឹង​ក្របខ័ណ្ឌ​ការងារ ​ដែល​មាន​ដំណើរការ​សម្រាប់​ការ​រក្សា​សន្តិភាព​យូរអង្វែង…

ប្រទេសហ្វីលីពីន ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​និង​ថៃ ​បាន​ពិភាក្សា​គ្នា លើ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​វិធានការ​កសាង​ទំនុកចិត្ត ដើម្បី​ស្តារ និង​ពង្រឹង​ក្របខ័ណ្ឌ​ការងារ ​ដែល​មាន​ដំណើរការ​សម្រាប់​ការ​រក្សា​សន្តិភាព​យូរអង្វែង និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ។ នេះ​បើ​តាម​ប្រសាសន៍​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទកាសែត ក្រោយ​ជំនួប​ត្រីភាគី​រវាង​សម្តេច និងនាយក​រដ្ឋមន្ត្រី​ថៃ និងប្រធានាធិបតី​ហ្វី​លី​ពី​ន លោក Ferdinand Marcos ។

សម្តេច បានមានប្រសាសន៍​ថា យើង​បាន​ពិភាក្សា​អំពី​ការ​បន្ត​ឡើង​វិញ ​នូវ​រាល់​យន្តការ ​ដែល​មាន​ស្រាប់ ជា​ពិសេស​គឺ JBC, GBC និង RBC ខណៈ​ដែល​រដ្ឋាភិបាល​ថ្មី ​នៃ​ប្រទេស​ថៃ ​បាន​ចាប់ផ្តើម​ដំណើរការ​ការងារ​ពេញលេញ​របស់​ខ្លួន​ ។

កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) និង​សូម​ថ្លែងអំណរគុណ​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន សម្រាប់​ការ​គាំទ្រ និង​ការ​រួមចំណែក​ជា​បន្តបន្ទាប់​។ កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ប្រទេស​ហ្វី​លី​ពី​ន​ ដែល​បាន​ទទួល​តួនាទី​ដឹកនាំ​បន្ត​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​។ កម្ពុជា​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ពេញលេញ និង​បាន​អំពាវនាវ​ឱ្យ​ពង្រឹង​តួនាទី​របស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​នូវ​ការ​អនុ​វត្តបទ​ឈប់​បាញ់ និង​រាល់​វិធានការ​នានា​ ដែល​បាន​ព្រមព្រៀង​គ្នា ​។

យើង​ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់ ​នៃ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន រួម​ទាំង​តាម​រយៈ​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ ដែល​ជា​សសរស្តម្ភ​បំពេញបន្ថែម​ ក្នុង​ការ​កសាង​ទំនុកចិត្ត និង​ការ​លើកកម្ពស់​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ​។

បោះ​ជំហាន​ទៅ​មុខ យើង​បាន​ប្រគល់​ភារកិច្ច​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស ​នៃ​ប្រទេស​ទាំង​ពីរ ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​បន្ថែម​ឱ្យ​កាន់តែ​លម្អិត និង​បន្ត​អនុវត្ត​ការងារ​ទាំងនោះ​តាម​របៀប​ជាក់ស្តែង និង​ផ្ដោត​លើ​លទ្ធផល ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី​បាន​លើក​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ