ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​គយ​កម្ពុជា បញ្ជា​ឱ្យ​មន្ត្រីពង្រឹង​ការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​លួច​នាំ​ចូល​ទុរេន​ថៃ តាម​គ្រប់​ច្រកព្រំដែន

59 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា បាន​ជម្រាប​ទៅ​កាន់​លោក លោកស្រី ប្រធាន​លេខាធិការដ្ឋាន នាយក​ដា្ឋ​ន សាខា និង​ការិយាល័យ​គយ​និង​រដ្ឋ​ករ…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា បាន​ជម្រាប​ទៅ​កាន់​លោក លោកស្រី ប្រធាន​លេខាធិការដ្ឋាន នាយក​ដា្ឋ​ន សាខា និង​ការិយាល័យ​គយ​និង​រដ្ឋ​ករ ស្តី​ពី​ការ​ពង្រឹង​ប្រសិទ្ធភាព​ ក្នុង​ការ​គ្រប់គ្រង​ការ​នាំ​ចូល​ផ្លែ​ទុរេន​ស្រស់ពី​ថៃ ។

បើ​តាម​លិខិត​របស់​ឯកឧត្ដម​បណ្ឌិត គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ជម្រាប​មក​លោក លោកស្រី ជ្រាប​ថា ផ្លែ​ទុរេន​ស្រស់ ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ថៃ ជា​ទំនិញ​ហាមឃាត់​ដាច់ខាត លើ​ការ​នាំ​ចូល​។ ក្នុង​ន័យ​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​នាំ​ចូល​ដោយ​ខុសច្បាប់ នូវ​ផ្លែ​ទុរេន​ស្រស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖

ត្រូវ​តាមដាន និង​ទប់ស្កាត់​ឱ្យ​បាន​ម៉ឹង​ម៉ាត់ នូវ​រាល់​ការ​ប៉ុនប៉ង​លួច​នាំ​ចូល​ផ្លែ​ទុរេន​ស្រស់ ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ថៃ មក​កាន់​ប្រទេស​កម្ពុជា តាម​គ្រប់​មាត់ច្រក​ព្រំដែន រាប់​បញ្ចូល​ទាំង​ច្រករបៀង​, កំពង់​ផែ​, និង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​តាម​ប្រទេស​ឡាវ ឬ​ប្រទេស​វៀតណាម ផង​ដែរ ។

ដោយឡែក ចំពោះ​ការ​នាំ​ចូល​ផ្លែ​ទុរេន​ស្រស់ ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ដទៃ ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន នូវ​ខ្លឹមសារ​លិខិត​លេខ ២១០៧/២៥ អគរ ចុះ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ ជា​ពិសេស ការ​តម្រូវ​ឱ្យ​មាន​ភ្ជាប់​មក​ជាមួយ នូវ​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ពី​ប្រទេស​នាំ​ចេញ ។

ទទួល​បាន​សេចក្ដីណែនាំ​នេះ សូម​លោក លោកស្រី ចាត់ចែង​ផ្សព្វផ្សាយ និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

Screenshot

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ