ក្រសួងសុខាភិបាលបានបង្ហើបថា កម្ពុជាអាចនឹងមានមន្ទីរពេទ្យមិត្តភាពកម្ពុជា-បារាំងនៅពេលខាងមុខ ។
ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយនៅពេលដែលលោកកុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិ បាល បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន APHP International កាលពីថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២៦ ។
ប្រភពដដែលបានបន្តថា ខ្លឹមសារនៃជំនួបនោះ គឺអំពីវឌ្ឍនភាពគម្រោងសិក្សាលទ្ធភាពបង្កើតមន្ទីរពេទ្យមិត្តភាពកម្ពុជា-បារាំង នេះឯង ។
នាឱកាសនោះ លោករដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុន APHP Interna tional ដែលមានបំណងចូលរួមដើម្បីអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា តាមរយៈការសិក្សាស្វែងយល់ និងវាយតម្លៃស្ថានភាពបច្ចុប្បន្នក្នុងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ។
ចែករំលែកព័តមាននេះ