ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ធ្ងន់ធ្ងរ! ​នាយ តាក់ស៊ី ឈាន​ដល់​ការ​កាត់​​ម្រាមដៃ​និង​ជើង ដើម្បី​បន្ត​ការ​ព្យាបាល​ជំងឺ​​ទឹក​នោមផ្អែម

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូត​មក​ដល់​​​ពេល​នេះ​ ស្ថានភាព​ជំងឺ​តារា​សម្តែង​នាយ តាក់ ស៊ី វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើង រហូត​ឈាន​ដល់​កាត់​ម្រាម​ដៃជើង​អស់​មួយ​ចំនួន ដើម្បី​បន្ត​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដែល​បាន​ញាំញី​ដល់​តារា​រូប​នេះ​អស់​ជា​ច្រើន​ឆ្នាំ ។…

រាជធានីភ្នំពេញ ៖ រហូត​មក​ដល់​​​ពេល​នេះ​ ស្ថានភាព​ជំងឺ​តារា​សម្តែង​នាយ តាក់ ស៊ី វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើង រហូត​ឈាន​ដល់​កាត់​ម្រាម​ដៃជើង​អស់​មួយ​ចំនួន ដើម្បី​បន្ត​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដែល​បាន​ញាំញី​ដល់​តារា​រូប​នេះ​អស់​ជា​ច្រើន​ឆ្នាំ ។

តារា​កំប្លែង​នាយ តាក់ ស៊ី ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​អស់​ជា​ច្រើន​ថ្ងៃ ដោយសារ​ជំងឺ​ទឹកនោមផ្អែម​របស់​លោក​ធ្វើទុក្ខ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ការ​ព្យាបាល​នេះ ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​លោក​កាត់​ម្រាមដៃ និង​ជើង​មួយ​ចំនួន​ចោល​ដោយសារ​ដំបៅ​ស៊ី​រាល​មិន​អាច​ទុក​បាន ។

យ៉ាងណា​ ក្រោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​រយៈ​នោះ បច្ចុប្បន្ន​ រូប​លោក​បាន
​ត្រឡប់​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​ឯ​គេហដ្ឋាន​វិញ ប៉ុន្តែ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​នៃ​ការ​វិវត្តន៍​ជំងឺ​របស់​លោក​ពី​ក្រុម​គ្រូពេទ្យ​នៅឡើយ ។

ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​នា​ពេល​នេះ​ តារា​កំប្លែង​នាយ តាក់ ស៊ី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ជំងឺ​របស់​លោក​គឺ​តម្រូវ​ឲ្យ​កាត់​ម្រាមដៃ និង​ម្រាមជើង​បន្ថែម​ទាំង​សងខាង ដោយសារ​តែ​ដំបៅ​ស៊ី​រាល​មិន​អាច​ទុក​បាន​ឡើយ ។

លោក​ថា ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​លោក​ពី​ស្ថានភាព​ជំងឺ​ គឺ​ដោយសារ​យើង​ស្ទះ​ស​សៃ​ឈាម​មិន​អាច​រត់​ដល់​ចុងដៃចុងជើង បណ្តាល​ឲ្យ​​ស្ពឹក ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ដំបៅ ហើយ​ក្លាយ​រាលដាល ទើប​មិន​អាច​ទុក​បាន​ត្រូវ​តែ​កាត់ ។

លោក​​បញ្ជាក់​ថា បច្ចុប្បន្ន​ លោក​បាន​កាត់​ម្រាមដៃ​ឆ្វេង​២​ម្រាម ដៃស្តាំ​២​ម្រាម ជើង​ស្តាំ​២​ម្រាម និង​ជើង​ឆ្វេង​១​ម្រាម ហើយ​មុខរបួស​អាច​ជា​សះស្បើយ​ ឬ​មិន​អាច​គឺ​អាស្រ័យ​លើ​កម្រិត​​ជាតិ​ស្ក​រឡើង ​ឬ​ចុះ ខ​ណៈពេល​ដែល​ស្ថានភាព​នៅ​តែ​មិន​ធូរ​នោះ​ លោក​អាច​នឹង​ប្រឈម​​ការ​កាត់​បន្ថែម​ទៀត ។

នាយ តាក់ ស៊ី បាន​បន្ថែម​ទៀត​ថា ដោយសារ​ស្ថានភាព​ជំងឺ​របស់​លោក​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​រ៉ាំ​រ៉ៃ​នោះ​ លោក​បាន​សម្រេច​លក់​របស់ទ្រព្យ​ដែល​មាន​អស់​ជា​ច្រើន ដើម្បី​យក​ថវិកា​មក​សម្រួលការ​ព្យាបាល និង​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​បច្ចុប្បន្ន​ លោក​មិន​អាច​សម្តែង​បាន​ទៀត​ឡើយ ។

លោក​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ​ លោក​បាន​ចំណាយ​ការ​ព្យាបាល​អស់​ប្រមាណ​ជិត​មួយ​ម៉ឺន​ដុល្លារ​ហើយ ក្នុង​ពេល​ដែល​លោក​នៅ​តែ​ស៊ូទ្រាំ​បន្ត​ការ​ព្យាបាល​ជំងឺ​ទាំង​នៅ​មន្ទីរពេទ្យ និង​នៅផ្ទះ ។

គួរ​បញ្ជាក់​ថា តារា​កំប្លែង​នាយ​តាក់ស៊ី បាន​ផ្ទុក​នូវ​ជំងឺ​ទឹកនោមផ្អែម​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ខណៈ​ពេល​កន្លង​មក​​ ដោយសារ​តែ​ជំងឺ​មួយ​នេះ​បាន​រួមរឹត និង​ធ្វើទុក្ខ​ដល់​រូប​លោក​យ៉ាង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការ​សម្តែង​សម្រាប់​យក​ពេល​ព្យាបាល​ជំងឺ​នៅផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ