ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាវា ​Seven SEAS NM IGATOR ដឹក​ភ្ញៀវ​ទេសចរជាង​៤០០​នាក់ ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ដោយសុវត្ថិភាព នាព្រឹកនេះ​

3 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​០០ នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ មេ​សា…

ខេត្តព្រះសីហនុ ៖ មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​០០ នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ មេ​សា ឆ្នាំ​.២០២៦ នាវា​ទេសចរណ៍​បរទេស​ខ្នាត​យក្ស មួយ​គ្រឿង ឈ្មោះ ឈ្មោះ​Seven SEAS NM IGATOR សញ្ជាតិ BAHAMAS បាន​ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ប្រកបដោយ​សុវត្ថិភាព​ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​នាវាទេសចរណ៍​ខ្នាត​យក្ស​ខាងលើ​បាន​នាំ​ភ្ញៀវ​ទេសចរណ៍​ចំរុះ​ជាតិ​សាសន៍​សរុប​មាន​ចំនួន ៤១៣ នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​២១៣​នាក់​មាន​២៤​សញ្ជាតិ និង​មាន​ក្រុម​នាវិក​ចំនួន​៣៧២ នាក់​ក្នុង​នោះ​មាន​នា​វឹក​ស្រី ចំនួន​៨០ នាក់​មាន​៣៩​សញ្ជាតិ​ ។ ចំនួន​សញ្ជាតិ​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​​ច្រើន​​ជាងគេ គឺ​សញ្ជាតិ​USA​មាន​ចំនួន​២៦២​នាក់​​នា​វា​ទេសចរណ៍​ខ្នាត​យក្ស​ឈ្មោះ​Seven SEAS NM IGATOR សញ្ជាតិ​NOWAY​ដឹក​ភ្ញៀវ​ទេសចរណ៍​៤១៣​នាក់ ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ក្នុង​​នោះ​មាន​ស្រី​១៣៨នាក់​ ។​

លក្ខណ​:​បច្ចេកទេស​នាវា​មាន​បណ្តោយ​ប្រវែង ១៧២,៥៣​ម៉ែត្រ​និង​ទទឹង​មាន​ប្រវែង​២៤,៨​ម៉ែត្រ​មាន​ជំរៅ​ទឹក​៧​ម៉ែត្រ​ ។

នាវា​ដឹក​ភ្ញៀវ​ទេសចរណ៍​ខាងលើ​ចូល​ចត ​ក្នុង​គោលបំណង​ទស្សនា​តំបន់​កំសាន្ត​បែប​វប្បធម៌​,​សាសនា​​ប្រពៃណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បាន​ឈ្វេងយល់​ពី​ការ​អភិវឌ្ឍន៍​លើ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក៍​ដូច​ជា​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិ​ស​យ័​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

​នាវា​ខាងលើ​នេះ​ដឹក​ភ្ញ្ញៀ​វ​ទេសចរណ៍​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​ហើយ​ចាក​ចេញពី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​វិញ នៅ​វេលា​ម៉ោង​១៦,០០​នាទី ថ្ងៃ ខែ ឆ្នាំ​ដដែល ធ្វើ​ដំណើរ​ចូល​មក​ពី​ប្រទេស​វៀតណាម​និង​បន្តដំណើរ​ទៅ​ប្រទេស​ថៃ​ ។​

នៅ​ក្នុង​ឱកាស​នៃ​ការ​ចូល​ចត​នាវា​ទេសចរណ៍​ខាងលើ​នេះ​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វ​យ​ត័​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បាន​សម្របសម្រួល​ជូន​ដល់​ភ្ញៀវ​ទេសច​ណ៍​លើ​ឯកសារ ( ប៉ា​ស្ព​រ័ )​ដើម្បី​បង្ករ​លក្ខណ​:​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​បន្ត​របស់​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ​នៅ​ក្នុង​ឱកាស​នៃ​ការ​ចូល​ចត​នាវា​ខាងលើ​នេះ​ភ្ញៀវ​ទេសចរណ៍​បាន​ធ្វើ​ដំណើរ​កំសាន្ត​តាម​រមណីយដ្ឋាន​,​តាម​តំបន់ឆ្នេរ​កំសាន្ត​និង​តាម​ទី​វត្ត​អារាម​ដើម្បី​ឈ្វេងយល់​ពី​វប្បធម៌​,​សាសនា​និង​ប្រពៃណី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ