ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​៣​នាក់​នាំគ្នា​​ទិញ​ស្រា​បៀរ​ផឹក រួចចុះលេងទឹក ល.ង់ស្លា.ប់ម្នាក់​

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេង​ស្រី​បី​នាក់​បាន​លង់ទឹក​ស្លាប់​ ក្រោយ​ពេល​ពួក​គេ​​បាន​ផឹកស្រា​បៀរ​ រួច​នាំ​គ្នា​ទៅ​លេង​ទឹក​នៅ​ចំណុច​អន្លង់​តា​ហយ ​ក្នុង​ស្ទឹង​ថ្មីខាងលិច ​ភូមិ​ចម្ងាយ ២០០ ម៉ែត្រ​ពី​ភូមិ​កកោះ ឃុំ​ស្ល​ក្រាម​ស្រុក​ស្វាយចេក…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេង​ស្រី​បី​នាក់​បាន​លង់ទឹក​ស្លាប់​ ក្រោយ​ពេល​ពួក​គេ​​បាន​ផឹកស្រា​បៀរ​ រួច​នាំ​គ្នា​ទៅ​លេង​ទឹក​នៅ​ចំណុច​អន្លង់​តា​ហយ ​ក្នុង​ស្ទឹង​ថ្មីខាងលិច ​ភូមិ​ចម្ងាយ ២០០ ម៉ែត្រ​ពី​ភូមិ​កកោះ ឃុំ​ស្ល​ក្រាម​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨​ខែមេសា​ឆ្នាំ​២០២៦ វេលា​ម៉ោង​១​រសៀល ។

លោក​វរៈសេនីយ៍ទោ អុ​ន កា​ថន អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា កុមារី​រង​គ្រោះ​ឈ្មោះ ផុ​ន ស្រី​និ​ច អាយុ​១៤​ឆ្នាំ រស់នៅ ភូមិ​កកោះ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បន្ត​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ឈឿ​ន ឧស្សា ភេទ​ស្រី ១៤​ឆ្នាំ រស់នៅ​ភូមិ​ទ័ព​សៀម ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ និង​ឈ្មោះ ថា ចាន់​វិមាន ភេទ​ស្រី​អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ខ្លែង​ពណ៌​ត្បូង ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដែល​បាន​ទៅ​លេង​ទឹកជា​មួយ​គ្នា​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​ខ្លួន​ទាំង​៣​នាក់​បាន​នាំ​គ្នា​ទិញ​ស្រា​បៀរ​ផឹក​ចំនួន​១២​កំប៉ុង ហើយ​ក្មេង​ស្រី​រង​គ្រោះ បាន​ផឹក​អស់​០៧​កំប៉ុង​ក្រោយ ផឹក​រួច​ក៏​នាំ​គ្នា​ទៅ​លេង​ទឹក​នៅ​កន្លែង​កើតហេតុ​ខាងលើ ពេល​កំពុង​ហែល​លេង​ស្រាប់តែ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​លង់ទឹក​ហើយ​លើកដៃ​អោយ​ជួយ ពេល​នោះ​ឈ្មោះ ឈឿ​ន ឧស្សា បាន​ទៅ​ជួយ​ប៉ុន្តែ​ជន​រង​គ្រោះ​ស្រវា​ទាញ​លិច​ទាំងអស់​គ្នា ពេល​រើ​បំរាស់​រួច ក៏​ហៅ​ឈ្មោះ ថា ចាន់​វិមាន ដើម្បី​ជួយ​ប៉ុន្តែ​ជួយ​មិន​បាន​ដោយសារ​ទឹក​ជ្រៅ​ពេក​ក៏​លង់​ហើយ​លិច​បាត់​ក្នុង​ទឹក​ទៅ ហើយ​ឈ្មោះ កិ ស្រី​អូន ដែល​មិន​បាន​ចុះ​លេង​ក្នុង​ទឹក​ក៏​បាន​ទៅ​ហៅ​ឈ្មោះ ហឿ​ង យ៉ុ​ន ត្រូវ​ជាតា​របស់​ជន​រង​គ្រោះ អោយមក​ជួយ​មុជ​រក​ពេល​រក​ឃើញ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយពេល​នោះ តា​របស់​គាត់​ក៏​យក​សព​មក​ផ្ទះ​តែ​ម្តង ។

⁠​លោក​វរសេនីយ៍ទោ​អុ​ន កា​ថន បញ្ជាក់​បន្ថែម​ថា មូលហេតុ ជន​រង​គ្រោះ​ផឹកស្រា​បៀរ​ស្រវឹង​ហើយ​មិន​ចេះ​ហែល​ទឹក ហើយ​អន្លង់​នោះ​មាន​ជម្រៅ​ជ្រៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ