ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័ត ក្រុង/ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១២និង០០ នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែ មេសា ឆ្នាំ.២០២៦ នាវាទេសចរណ៍បរទេសខ្នាតយក្ស មួយគ្រឿង ឈ្មោះ Viking ORION សញ្ជាតិ. សញ្ជាតិNOWAY បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថានាវាទេសចរណ៍ខ្នាតយក្សខាងលើបាននាំភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍សរុបមានចំនួន ៨២២ នាក់ ក្នុងនោះមានស្រីចំនួន ៤៣៩នាក់មាន២៣សញ្ជាតិ និងមានក្រុមនាវិកចំនួន ៤៦៧ នាក់ក្នុងនោះមាននាវឹកស្រី ចំនួន១១៦ នាក់មាន៣០សញ្ជាតិ ។ ចំនួនសញ្ជាតិដែលមានភ្ញៀវទេសចរណ៍ច្រ្រើនជាងគេ គឺសញ្ជាតិUSAមានចំនួន ៦២៩នាក់ ។
លក្ខណ:បច្ចេកទេសនាវាមានបណ្តោយប្រវែង ២២៨,៣០ម៉ែត្រនិងទទឹងមានប្រវែង២៨,៨០ម៉ែត្រមានជំរៅទឹក៦,៦៥ម៉ែត្រ ។
នាវាដឹកភ្ញៀវទេសចរណ៍ខាងលើចូលចតក្នុងគោលបំណងទស្សនាតំបន់កំសាន្តបែបវប្បធម៌,សាសនាប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជានិងបានឈ្វេងយល់ពីការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ពន្ធ័នានានៅក្នុងខេត្តព្រះសីហនុ ក៍ដូចជាការអភិវឌ្ឍន៍លើគ្រប់វិសយ័នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមកិច្ចដឹកនាំរបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នាវាខាងលើនេះដឹកភ្ញ្ញៀវទេសចរណ៍ធ្វើដំណើរមកពីប្រទេសថៃហើយចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ នៅវេលាម៉ោង២០,០០នាទី ថ្ងៃទី៣០ខែ មេសា ឆ្នាំ ២០២៦ ឆ្ពោះរទៅប្រទេសវៀតណាម ។
នៅក្នុងឱកាសនៃការចូលចតនាវាទេសចរណ៍ខាងលើនេះមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយត័ក្រុង/ខេត្តព្រះសីហនុ បានសម្របសម្រួលជូនដល់ភ្ញៀវទេសចណ៍លើឯកសារ ( ប៉ាស្ពរ័ )ដើម្បីបង្ករលក្ខណ:ងាយស្រួលដល់ការធ្វើដំណើរបន្តរបស់ភ្ញៀវទេសចរណ៍ផងដែរជាមួយគ្នានេះផងដែរក៍មានភ្ញៀវទេសចរណ៍ចំនួន៣៣នាក់ក្នុងនោះមានស្រីចំនួន១៧មាន៤សញ្ជាតិបានធ្វើដំណើរទៅលេងនៅក្រុងសៀមរាបផងដែរ ៕






ចែករំលែកព័តមាននេះ