ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាអាមេរិក​​​អនុម័ត​គម្រោង​​ច្បាប់ស្តីពី​បំណុល​

13 ឆ្នាំ មុន

​សភាអាមេរិក​​បានអនុម័ត​​​កាលពីថ្ងៃទី​​​១ សីហា ក្នុង​នាទីចុង​​​ក្រោយ​​នូវ​គម្រោង​​ច្បាប់​ស្តីពី​ការបង្កើន​​​កម្រិត​ខ្ពស់​​បំផុត​នៃ​បំណុល​របស់​ប្រទេស​​ដើម្បីចៀស​វាង​​កំហុស​នៃការ​សង​បំណុល។​ ប្រធានាធិបតី​​អាមេរិក​​ លោកបារ៉ាក់ អូបា​ម៉ា ប្រកាស​កាលពីយប់ថ្ងៃទី​​​៣១ កក្កដា ​មក​ថ្ងៃ​ទី​​​​១ សីហា ​​ថា បានចុះហត្ថលេខា​​ក្នុង​ទឹកចុង​ក្រោយ​​លើ​កិច្ច​ព្រមព្រៀង​​

​សភាអាមេរិក​​បានអនុម័ត​​​កាលពីថ្ងៃទី​​​១ សីហា ក្នុង​នាទីចុង​​​ក្រោយ​​នូវ​គម្រោង​​ច្បាប់​ស្តីពី​ការបង្កើន​​​កម្រិត​ខ្ពស់​​បំផុត​នៃ​បំណុល​របស់​ប្រទេស​​ដើម្បីចៀស​វាង​​កំហុស​នៃការ​សង​បំណុល។​ ប្រធានាធិបតី​​អាមេរិក​​ លោកបារ៉ាក់ អូបា​ម៉ា ប្រកាស​កាលពីយប់ថ្ងៃទី​​​៣១ កក្កដា ​មក​ថ្ងៃ​ទី​​​​១ សីហា ​​ថា បានចុះហត្ថលេខា​​ក្នុង​ទឹកចុង​ក្រោយ​​លើ​កិច្ច​ព្រមព្រៀង​​មួយស្តីពី​បំណុល​ជា​មួយ​​ប្រមុខ​​គណបក្ស​​សាធារណ​រដ្ឋ​​ និងប្រមុខ​​គណបក្ស​​ប្រជាធិបតេយ្យ​​សំដៅ​​​ចៀសវាង​​​វិបត្តិ​​​នៃការ​​សង​បំណុល​។​

ការអនុម័ត​​​គម្រោងច្បាប់​​នេះ​របស់​សភា​អាមេរិកគ្រប​ដណ្តប់​ដោយ​​​ពួកសាធារណ​រដ្ឋ​​​ជា​ការ​លុប​ចោល​នូវ​ឧបសគ្គ​​ធំមួយ​​​ ដើម្បី​ឱ្យ​គម្រោង​ច្បាប់​​​​​​នោះ​ ក្លាយ​​​ទៅជា​ច្បាប់​មួយ​។​
គម្រោង​​​ច្បាប់​នេះ​​​នៅ​ត្រូវអនុម័ត​​ដោយព្រឹទ្ធ​​​សភា​ដែល​​​ពួកប្រជាធិបតេយ្យ​​​មានសម្លេង​​​​ភាគ​ច្រើន​​​ដោយ​តាម​​មើលទៅ​​ការ​អនុម័ត​​គម្រោង​ច្បាប់​​នេះ​ប្រហែលជា​​ពុំស្ទះឡើយ​​​ ៕​