សង្គ្រាមអ៉ីរ៉ង ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំអះអាង នាថ្ងៃទី២៣ មេសា នៅមុខសារព័ត៌មាន ក្នុងការិយាល័យពងក្រពើសេតវិមានថា លោកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអ៉ីរ៉ង់ឡើយ ខណៈការចរចារវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេហេរ៉ង់ សម្រាប់ស្វែងរកកិច្ចព្រមព្រៀងមួយនៅតែមិនទាន់ធ្វើឡើងវិញបាន ។

ពេលអ្នកកាសែតម្នាក់សួរលោកថា តើលោកគ្រោងប្រើគ្រាប់បែកនុយក្លេអ៊ែរដែរទេ លោកត្រាំនិយាយថា ទេខ្ញុំនឹងមិនប្រើវាឡើយ ។ ដាច់ខាតមិនអាចឲ្យនរណាម្នាក់ប្រើអាវុធនុយក្លេអ៊ែរទេ។ យើងមិនចាំបាច់ប្រើវាឡើយ ។ ហេតុអីបានសួរសំណួរភ្លើបែបនេះ? តើខ្ញុំចាំបាច់អ្វីត្រូវប្រើអាវុធនុយក្លេអ៊ែរពេលដែលយើងកម្ទេចអ៉ីរ៉ង់ទាំងស្រុងរួចហើយដោយប្រើអាវុធធម្មតានោះ? លោកបន្តថា អាមេរិកបានកម្ទេចរួចហើយបណ្ដាអាវុធពួកគេ ។
ឆ្លើយតបសំណួររបស់អ្នកកាសែតម្នាក់ទៀតដែលចង់ដឹងថា តើប្រធានាធិបតីទុកពេលយូរប៉ុណ្ណាសម្រាប់ឲ្យអ៉ីរ៉ង់វិលមកតុចរចាជាថ្មី លោកត្រាំថា ចូរកុំដាក់សម្ពាធលើខ្ញុំពេក ។ យើងធ្លាប់ស្ថិតនៅវៀតណាមអស់ពេល១៨ឆ្នាំ ហើយចំពោះសង្គ្រាមនៅមជ្ឈឹមបូព៌ា ទើបធ្វើអស់ពេលត្រឹម៦សប្ដាហ៍ប៉ុណ្ណោះ។ ប្រធានាធិបតីអាមេរិកក៏បញ្ជាក់ផងដែរថា អ្វីៗមានការផ្លាស់ប្ដូរលឿនបំផុត ទាក់ទិននឹងច្រកសមុទ្រហ័រមូស និងការចរចានាពេលខាងមុខ។
លោកត្រាំបានចំអកដល់បណ្ដាមេដឹកនាំអ៉ីរ៉ង់ដោយអះអាងថា លោកមិនដឹងថា តើនរណាជាមេដឹកនាំអ៉ីរ៉ង់ពិតប្រាកដ និងតើត្រូវចរចាជាមួយនរណាឡើយ ។ លោកខាមេនីបានបាត់់ខ្លួនតែមានអ្នកជំនួសដោយមិនដឹងនរណាខ្លះឡើយ ។

ប្រសិនបើកិច្ចព្រមព្រៀងមួយមិនអាចស្វែងរកឃើញលោកត្រាំសន្យាពីការសងសឹក។ លោកថាយើងបានកម្ទេចគោលដៅអ៉ីរ៉ង់អស់៧៥%ហើយ ។ អ៉ីរ៉ង់អាចនៅគ្រប់គ្រងគោលដៅនៅសល់២៥%ទៀត។ យើងមានគ្រាប់រំសេវដ៏ច្រើន បណ្ដានាវារបស់យើងសុទ្ធតែប្រដាប់ដោយអាវុធគ្រប់គ្រាន់ត្រៀមដាក់ពង្រាយ។ យើងមានបណ្ដាឧបករណ៍ដែលមានគុណភាពខ្ពស់តាំងពីចាប់ផ្ដើមសង្គ្រាមមក។
ទោះបីយ៉ាងណា ភាពមិនច្បាស់លាស់នៅតែមានទាំងស្រុង លើចេតនារបស់លោកត្រាំតាំងពីលោកប្រកាសពន្យារពេលដោយគ្មានកាលកំណត់បទឈប់បាញ់គ្នាជាមួយអ៉ីរ៉ងមក ៕
ចែករំលែកព័តមាននេះ