ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តើការព្រួយបារម្ភរបស់អ្នកជារឿងធម្មតា ឬជាសញ្ញានៃ “ជំងឺថប់បារម្ភ”?

4 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើអ្នកតែងតែមានអារម្មណ៍ព្រួយបារម្ភហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ រហូតពិបាកគ្រប់គ្រងចិត្តឱ្យស្ងប់បានក្នុងរយៈពេលលើសពី ៦ ខែ នោះអ្នកអាចកំពុងប្រឈមនឹង “ជំងឺថប់បារម្ភ”។ ទោះបីជាមិនទាន់មានមូលហេតុច្បាស់លាស់ណាមួយត្រូវបានរកឃើញ…

សុខភាព៖ យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើអ្នកតែងតែមានអារម្មណ៍ព្រួយបារម្ភហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ រហូតពិបាកគ្រប់គ្រងចិត្តឱ្យស្ងប់បានក្នុងរយៈពេលលើសពី ៦ ខែ នោះអ្នកអាចកំពុងប្រឈមនឹង “ជំងឺថប់បារម្ភ”។

ទោះបីជាមិនទាន់មានមូលហេតុច្បាស់លាស់ណាមួយត្រូវបានរកឃើញ ប៉ុន្តែជំងឺនេះអាចកើតឡើងដោយសារកត្តារួមផ្សំជាច្រើនដូចជា តំណពូជ បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល ឬការធ្លាប់រងការប៉ះទង្គិចផ្លូវចិត្តពីអតីតកាល។ ក្រៅពីនេះ ការប្រើប្រាស់សារធាតុញៀន គ្រឿងស្រវឹង និងវត្តមាននៃជំងឺផ្លូវកាយមួយចំនួន ក៏ជាកត្តាបង្កហានិភ័យខ្ពស់ផងដែរ។ បន្ថែមលើនេះ សម្ពាធពីបរិស្ថានជុំវិញខ្លួនមានដូចជា វិបត្តិគ្រួសារ បញ្ហាការងារ ហិរញ្ញវត្ថុ ការសិក្សា និងទំនាស់ក្នុងទំនាក់ទំនង សុទ្ធតែជាអ្នករុញច្រានឱ្យស្ថានភាពផ្លូវចិត្តកាន់តែដុនដាប។

ការយល់ដឹងពីសញ្ញាទាំងនេះ គឺជាជំហានដំបូងដ៏សំខាន់ដើម្បីស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ និងនាំមកនូវក្តីសុខផ្លូវចិត្តត្រឡប់មកវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ