ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមប្រើប្រាស់ស្ពានថ្មី! ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៦៨% ត្រៀមខ្លួនសម្រួលចរាចរណ៍នៅប៉ែកខាងត្បូងរាជធានី

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេបាសាក់ (​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​) សម្រេចការ​សាងសង់​បាន ៦៨% ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ៖ គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេបាសាក់ (​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​) សម្រេចការ​សាងសង់​បាន ៦៨% ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេបាសាក់ (​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​) មាន​ប្រវែង​សរុប ១ ៦៥០​ម៉ែត្រ (​ប្រវែង​ស្ពាន ៨៤៥,៧០​ម៉ែត្រ​, ទទឹង​ផ្លូវ​២៧​ម៉ែត្រ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ប្រវែង ៨០៤,៣០​ម៉ែត្រ ទទឹង​ធម្មតា​ផ្លូវ ២០​ម៉ែត្រ​)​។

គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេបាសាក់ ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា សម្រេចការ​សាងសង់​បាន ៦៨% ដែល​លឿន​ជាង​ផែនការ​៦% ។ វឌ្ឍនភាព​គម្រោង​សម្រេច​បាន​រួម​មាន ៖ ផ្នែក​គ្រឹះ​ស្ពាន សម្រេច​បាន​១០០% ផ្នែក​រចនាសម្ព័ន្ធ​ក្រោម​ស្ពាន​សម្រេច​បាន​៨៩% រចនាសម្ព័ន្ធ​លើ​ស្ពាន​សម្រេច​បាន​២៨% ធ្នឹម T ចាក់ ១៨០ ដើម សម្រេច​បាន ១៣២ ដើម ធ្នឹម T ចាក់​នៅ​កន្លែង ១៨០​ដើម សម្រេច​បាន ១៥៦​ដើម បណ្តាញ ផ្លូវ​សម្រេច​បាន ៤៤.៤% ត​ភ្ជាប់ សម្រេច​បាន ៥០% ផ្លូវ​បង្វែរ​ទិស​(Ram) សម្រេច​បាន​៤២%​។ គម្រោង​នេះ នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០២៧​ខាង​មុខ ។

នៅ​ពេល​សាងសង់​រួច គម្រោង​នេះ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​លើ​ស្ពាន​ព្រះ​មុនី​វង្ស ឆ្លងកាត់​ទន្លេបាសាក់ ភ្ជាប់​ផ្លូវជាតិ​លេខ​១ នៅ​ខណ្ឌ​ច្បារ​អំពៅ ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​សង្គម រវាង​រាជធានី​ភ្នំពេញ​ប៉ែក​ខាងត្បូង ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​ក្រុង​តា​ខ្មៅ កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​ដង​ទន្លេបាសាក់ និង​ជួយ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​តំបន់​នោះ ជា​ពិសេស ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ប្រសិទ្ធភាព​នៃ​ការ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម​នៅ​ក្នុង​តំបន់​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា​៖ គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេបាសាក់ ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ