ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​បុណ្យចូលឆ្នាំ​! ពលរដ្ឋ​ជិះ​រថយន្ដក្រុង​រដ្ឋបាល​រាជធានី​ ​ដោយ​ឥត​គិតថ្លៃ​ជាង ១១​ម៉ឺន​នាក់ សម្រាល​បន្ទុក​ចំណាយប្រមាណ៣​លាន​ដុល្លារ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ចង្អុល បង្ហាញ​ដោយ​ផ្ទាល់​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ មាន​ប្រជាពលរដ្ឋ ១១៩…

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ចង្អុល បង្ហាញ​ដោយ​ផ្ទាល់​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ មាន​ប្រជាពលរដ្ឋ ១១៩ ៤៩០​នាក់ ជិះរ ថ​យន្ត​ក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​ឥត​គិតថ្លៃ ហើយ​ជួយ​សម្រាល​បន្ទុក​ចំណាយ​សរុប​ប្រមាណ ៣​លាន​ដុល្លារ​។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ បាន​បញ្ជាក់​ថា ក្រោម​ការ​យកចិត្តទុកដាក់ និង​ចង្អុលបង្ហាញ​ដោយ​ផ្ទាល់​របស់ ស ម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ដាក់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​សេវា​រថយន្តក្រុង​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​, ក្នុង​រយៈពេល​៦​ថ្ងៃ ពី​ថ្ងៃ​ទី​១២-១៧ ខែមេសា ដែល​ជា​ការ​កាត់​បន្ថយ​បន្ទុក​ចំណាយ​សម្រាប់​បងប្អូន អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេង​ៗ រួម​ទាំង​ការ​ធ្វើបុណ្យ​ទាន​ផង​ដែរ​។

សម្ដេច​ធិ​បតី បានឱ្យ​ដឹង​ថា ជា​លទ្ធផល​មាន​ប្រជាពលរដ្ឋ​ចំនួន​១១៩.៤៩០​នាក់ បាន​ជឿ​ទុកចិត្ត និង​មក​ទទួល​សេវា​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត ក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កើន​ឡើ​ន​ចំនួន ៣៣.៦៤១​នាក់ ស្មើនឹង ៣៩%​។

ជា​មធ្យម ក្នុង​ពលរដ្ឋ​ម្នាក់ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១០​ម៉ឺន ឬ​២៥​ដុល្លារ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​មក ហើយ​មធ្យោបាយ​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ​នេះ បាន​ជួយ​សម្រួល​បន្ទុក​ចំណាយ​សរុប​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១២​ពាន់​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ ៣​លាន​ដុល្លារ ដែល​ចំនួន​ទឹកប្រាក់​នេះ បាន​ចែករំលែក​ចូល​ទៅ​កាន់​សេដ្ឋកិច្ច​មូល ដ្ឋា​ន តាម​រយៈ​ការ​ចំណាយ​នានា​នៅ​ស្រុក​កំណើត ជំនួស​ឱ្យ​ការ​ធ្វើ​ដំណើរ​តែ​មួយ​មុខ​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រីបន្ថែម​ថា សេវា​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ មិន​ត្រឹម​បាន​ជួយ​សម្រាល​បន្ទុក​ចំណាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កាតាលីករ​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន​ផង​ដែរ ស​ម្តៅ​លើកកម្ពស់​កំណើន​ចំណូល​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ