ទំនាយជោគជតារាសីប្រចាំឆ្នាំមមី អដ្ឋស័ក សម្រាប់លោកអ្នកកើតឆ្នាំ ម្សាញ់
បើជាអ្នកមនុស្សប្រុស ទំនាយថា ក្នុងឆ្នាំនេះ គឺជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយ អ្នកគង់បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឱ្យខកខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរ ឬផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកតោងតែកែកុនប្រើសេចក្តីពិនិត្យពិច្ច័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេអ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺ ថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅឋានជតារាសីអ្នកក្នុងឆ្នាំនេះ ពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់លោកអ្នក និងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះអ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ ៕
ចែករំលែកព័តមាននេះ