ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទឈប់បា.ញ់ជិតរលាយសាបសូន្យ៖ អ៉ីរ៉ង់សន្យាសងសឹកអាមេរិកវិញ «ក្នុងពេលឆាប់ៗ» ​

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ កាលពី​ថ្ងៃ​ទី​២០ ​មេ​សា អ៉ីរ៉​ង់​សន្យា​តបត​វិញ​ក្នុង​ពេល​ដ៏​ឆាប់ ក្រោយ​ពី​កង​ម៉ា​រី​ន​អា​មេ​រិ​ក​​ចាប់​នាវា​កា​ហ្គោ​ខ្លួន​១​គ្រឿង ដែល​ប៉ុនប៉ង​ទំ​លុះ​ការ​បិទ​ខ្ទប់​កំពង់​ផែអ៉ី​រ៉​ង់ ​ដោយ​សហ​រដ្ឋអាមេរិក​ ។ អ្នកនាំពាក្យ​របស់​សេនាធិការដ្ឋាន​កងទ័ព​អ៉ី​រ៉​ង់​អះអាង​តាម​តេ​ឡេ​ក្រាម​ថា…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ កាលពី​ថ្ងៃ​ទី​២០ ​មេ​សា អ៉ីរ៉​ង់​សន្យា​តបត​វិញ​ក្នុង​ពេល​ដ៏​ឆាប់ ក្រោយ​ពី​កង​ម៉ា​រី​ន
​អា​មេ​រិ​ក​​ចាប់​នាវា​កា​ហ្គោ​ខ្លួន​១​គ្រឿង ដែល​ប៉ុនប៉ង​ទំ​លុះ​ការ​បិទ​ខ្ទប់​កំពង់​ផែអ៉ី​រ៉​ង់ ​ដោយ​សហ​រដ្ឋអាមេរិក​ ។

អ្នកនាំពាក្យ​របស់​សេនាធិការដ្ឋាន​កងទ័ព​អ៉ី​រ៉​ង់​អះអាង​តាម​តេ​ឡេ​ក្រាម​ថា កងទ័ព​អ៉ី​រ៉​ង់​នឹង​តបត​វិញ​ក្នុង​ពេល​ដ៏​ឆាប់ ​ហើយនឹង​ចាត់​បណ្ដា​វិធានការ​សងសឹក​វិញ​ចំពោះ​អំពើ​ប្លន់​ប្រដាប់​អាវុធ​នោះ និង​ប្រឆាំង​កង​យោធា​អា​មេ​រិ​ក​។

អ្នកនាំពាក្យ​រូប​នោះ​ចោទប្រកាន់​អា​មេ​រិ​កថា រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា​រយៈពេល​២​ស​ប្ដា​ហ៍ ដែល​មាន​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​៨​ មេ​សា​ មក ​។ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា​ ថា កង​ម៉ា​រី​ន​អា​មេ​រិ​កបាន​បាញ់​លើ​នាវា​កា​ហ្គោ​TOUSKA​ដោត​ទង់ជាតិ​
អ៉ឺ​រ៉​ង​ក្នុង​សមុទ្រ​មុន​ពេល​ចាប់​កាន់កាប់​នាវា​នោះ​ ។

ចំពោះ​ការ​បិទ​ខ្ទប់​បណ្ដា​កំពង់​ផែ​អ៉ី​រ៉​ង់ របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក អ្នកនាំពាក្យ​ម្នាក់​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៉ីរ៉​ង់​ថ្លែង​ថា នេះ​ជា​ការ​បញ្ចូល​វិធីសាស្ត្រ​ថ្មី​ក្នុង​សង្គ្រាម​។ ចំណែក​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​កងទ័ព​អ៉ី​រ៉​ង​ព្រមាន​ថា នឹង​មិន​មាន​កំពង់​ផែ​ណាមួយ​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​និង​សមុទ្រ​អូ​ម៉​ង់ មាន​សន្តិសុខ​ឡើយ ប្រសិនបើ​បណ្ដា​កំពង់​ផែ​អ៉ីរ៉​ង់​រង​ការ​គំរាមកំហែង​។ លោក​ត្រាំ​លើក​ឡើងជា​ថ្មី​ពី​ការ​កម្ទេច​កង​ម៉ា​រី​នអ៉ី​រ៉​ង់ ដោយ​នាវាចម្បាំង​អ៉ី​រ៉​ង់​ដល់​១៥៨​គ្រឿង ​ត្រូវ​បំផ្លាញ​ទាំងស្រុង​ធ្លាក់​ទៅ​បាតសមុទ្រ​។

ការ​រាំង​ខ្ទប់​បណ្ដា​កំពង់​ផែ​អ៉ី​រ៉​ង់ ​និង​ការ​គំរាម​សងសឹក​របស់​ក្រុង​តេ​ហេ​រ៉​ង់ នឹង​នាំ​ឲ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​ខ្លាំង​បំផុត​មួយ​ដែល​នឹង​ប៉ះពាល់​កាន់តែ​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក​ និង​ការ​រលាយ​បទ​ឈប់​បាញ់​គ្នា​ដែល​នាំ​ដល់​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​ជា​ថ្មី​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ