ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ព្យុះ​​​ណុកថិន ​លើ​ថៃ​បង្ក​​​ឱ្យ​​​​ធ្លាក់​​ភ្លៀង​ខ្លាំង​ជន់​​លិច​ខេត្ត​13

12 ឆ្នាំ មុន

​ទឹកជំនន់​​ដែល​​នឹកស្មាន​មិន​ដល់​​បាន​វាយ​ប្រហារ​ខេត្ត​​​ជាច្រើន​​នៅ​ភាគខាង​ជើង​​ និង​ភាគ​ឦសាន​​​ប្រទេសថៃ ​​ដោយសារ​ឥទ្ធិពល​​​នៃ ខ្យល់​ព្យុះត្រូពីកាល់​មួយឈ្មោះ​​​ណុកថិន (NOCK TEN) ​​ដែលកំពុង​ជះ​ឥទ្ធិពល​​លើកម្ពុជា​ផងដែរ ។ ​គ្រោះទឹកជំនន់​​ដោយសារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​​​បណ្តាល​មកពីព្យុះណុកថិន ​បណ្តាល​ឱ្យបាត់ខ្លួន​​​មនុស្ស​​២នាក់

​ទឹកជំនន់​​ដែល​​នឹកស្មាន​មិន​ដល់​​បាន​វាយ​ប្រហារ​ខេត្ត​​​ជាច្រើន​​នៅ​ភាគខាង​ជើង​​ និង​ភាគ​ឦសាន​​​ប្រទេសថៃ ​​ដោយសារ​ឥទ្ធិពល​​​នៃ ខ្យល់​ព្យុះត្រូពីកាល់​មួយឈ្មោះ​​​ណុកថិន (NOCK TEN) ​​ដែលកំពុង​ជះ​ឥទ្ធិពល​​លើកម្ពុជា​ផងដែរ ។ ​គ្រោះទឹកជំនន់​​ដោយសារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​​​បណ្តាល​មកពីព្យុះណុកថិន ​បណ្តាល​ឱ្យបាត់ខ្លួន​​​មនុស្ស​​២នាក់ នៅ​ក្នុងស្រុក​​​ Rongkwang នៅពេល​ទូក​របស់​​​ពួក​គេ​លិច​ ខណៈ​ពេល​ពួក​គេ​​ចេញទៅជួយសង្គ្រោះ​​ជន​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​។​

​តាមបណ្តាញ​ព័ត៌មាន​​ថៃ​ផ្សាយ​​ឱ្យដឹង​ថា ​ឥទ្ធិ​ពល​​របស់​ខ្យល់​​ព្យុះ​​​ណុកថិន ​បង្ក​ឱ្យ​​មានភ្លៀង​​ខ្លាំង​នៅ​​ប្រទេសថៃ​ បណ្តាល​​ឱ្យជន់​លិច​​​ខេត្ត​ចំនួន​១៣ នៅ​ភាគខាងជើង និង​ឦសាន​​។​ នៅថ្ងៃទី​១ សីហា នៅប្រទេស​ថៃ​​​ភ្លៀង​​​នៅ​បន្តធ្លាក់​​រហូតបង្ខំ​ឱ្យ​ពលរដ្ឋ​​​ក្នុង​ចំនួន​ដ៏ច្រើន​​​រត់​រក​កន្លែង​​​មានសុវត្ថិភាព ៕​