ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់​​​ខ្លួនស្ត្រី​ជួញ​ដូរ​​ថ្នាំញៀន​​25គ្រាប់

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ​ស្ត្រី​​​ម្នាក់​​បានត្រូវ​កម្លាំង​​នគរ​បាល​ការិយាល័យ​​ប្រឆាំង​​​គ្រឿង​ ញៀន​​​​សហការ​ជាមួយ​កម្លាំង​​​អធិការ​ដ្ឋាន​​ក្រុង​​សិរី​សោ​ភ័ណ ​​ចាប់​ឃាត់​ខ្លួននៅ​វេលាម៉ោង​​​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី៣០ ​​​​កក្កដា ​​​នៅ​​ភូមិ​​​​គោ​រដ្ឋាន ​​សង្កាត់​អូរអំបិល ​ក្រុង​សិរី​សោភ័ណ ​​​​ ហើយ​នាំខ្លួន​មកកាន់​​ស្នង​ការ​

ខេត្ត​បន្ទាយ​មានជ័យ ៖ ​ស្ត្រី​​​ម្នាក់​​បានត្រូវ​កម្លាំង​​នគរ​បាល​ការិយាល័យ​​ប្រឆាំង​​​គ្រឿង​ញៀន​​​​សហការ​ជាមួយ​កម្លាំង​​​អធិការ​ដ្ឋាន​​ក្រុង​​សិរី​សោ​ភ័ណ ​​ចាប់​ឃាត់​ខ្លួននៅ​វេលាម៉ោង​​​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី៣០ ​​​​កក្កដា ​​​នៅ​​ភូមិ​​​​គោ​រដ្ឋាន ​​សង្កាត់​អូរអំបិល ​ក្រុង​សិរី​សោភ័ណ ​​​​ ហើយ​នាំខ្លួន​មកកាន់​​ស្នង​ការ​ដ្ឋាននគរបាល​ខេត្ត​​​ដោយជាប់សង្ស័យ​​ពីបទ​​​លក់​ចែក​ចាយ​គ្រឿង​ញៀន ។

លោកវ​រ​សេនីយ៍​​ត្រី​​ធិន ស៊ីន​ដេត ​​នាយ​ការិយា​ល័យ​​ប្រឆាំង​គ្រឿងញៀន​​បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​ឈ្មោះ​​ឈឿត ​យ៉ា ភេទ​ស្រី ​អាយុ​២២​ឆ្នាំ ​មានទីលំនៅ​​ក្នុងភូមិ​​​គោរដ្ឋាន ។ ក្នុង​​កិច្ច​ប្រតិបត្តិ​ការ​​ចុះបង្ក្រាប​​​នេះ​ កម្លាំង​​​សមត្ថកិច្ច​​ឆែកឆេរ​​និង​ដក​ហូត​​បាន​វត្ថុតាង​​​​ថ្នាំ ញៀន​ប្រភេទ​​​មេតំហ្វេតាមីន​​គ្រាប់ពណ៌​ក្រហម​​​មាន​អក្សរ​ WY ចំនួន​២៥​គ្រាប់ ។

លោក​នាយ​ការិយាល័យ​​បានបន្ត​ទៀត​ថា ​ក្រោយពី​ត្រូវចាប់ឃាត់​ខ្លួននិង​សាកសួរ​​ចម្លើយ​ជន​សង្ស័យ​បានសារ​ភាព​ថា ខ្លួន​​បានលក់​ចែក​ចាយ​​គ្រឿង​ញៀន​​នេះ​ចំនួន​៤​​លើក​ម​ក​ហើយ ដែលលើកទី១ ទិញ​ចំនួន១០គ្រាប់​លើកទី២​​​ចំនួន​១៣​​គ្រាប់​​ លើលទី៣​ ចំនួន​២៧​គ្រាប់ ​និង​​លើក​ទី៤នេះ ​ទិញ​ចំនួន២៧គ្រាប់ ​លក់​អស់១​គ្រាប់ ​និង​​ប្តីជក់​អស់​១គ្រាប់ នៅ​សល់​២៥​គ្រាប់​​​។ ចំពោះ​ការ​​ទិញនេះ គឺ​ខ្លួន​ទិញ​ពី​ឈ្មោះ​ម៉ៅ ភេទស្រី អាយុ​៣៥​ឆ្នាំ ​​ដោយទិញចូលក្នុង​​១គ្រាប់​ថ្លៃ​១ម៉ឺន​៧ពាន់​រៀល ​លក់​ចេញ​២ម៉ឺន៤​ពាន់​រៀល ។

លោក​វរ​សេនីយ៍​ទោ​ ​តៅ ​សំរេច ​​នាយ​ការិ​យា​ល័យ​កណ្តាល​នគរ​បាល​យុត្តិធម៌​បានបញ្ជាក់​ថា ស្ត្រីសង្ស័យ​ឈ្មោះ​ឈឿត យ៉ា ​​និ​ងវត្ថុតាង​​ត្រូវ​បានរៀប​ចំ​សំណុំរឿង​​​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​ចាត់ការ​​តាមនីតិ​វិធី​ច្បាប់ ៕