ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​​ទេសចរ​និង​​ទំនិញ​​​នៅ​​ច្រកទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែត​​​កើនឡើង​​

13 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ភ្ញៀវ​ទេសចរ​​​​បរទេស​​ និង​ទំនិញ​​សព្វ​សារពើ​​ដែល​​​ចូល​​ពី​ប្រទេស​​​សៀម​​​មក​​កម្ពុជា​​​តាម​ ច្រក​ទ្វារ​​​អន្តរជាតិ​​​​ប៉ោយប៉ែត​​មាន​​​ការកើន​ឡើង ​​បើ​ប្រៀបធៀប​​​នឹងមុនការ​​បោះ​ឆ្នោត​​នៅ​ប្រទេស​សៀម ​​​​ក្នុង​នោះ​​សូម្បី​​តែចំនួន​​ភ្ញៀវ​សៀម​ដែល​ចូល​មក​លេង​​នៅ​កម្ពុជា​​ក៏ ​​​កើន​ឡើង​ដែរ ។​

ក្រុង​ប៉ោយប៉ែត ៖ ភ្ញៀវ​ទេសចរ​​​​បរទេស​​ និង​ទំនិញ​​សព្វ​សារពើ​​ដែល​​​ចូល​​ពី​ប្រទេស​​​សៀម​​​មក​​កម្ពុជា​​​តាម​ច្រក​ទ្វារ​​​អន្តរជាតិ​​​​ប៉ោយប៉ែត​​មាន​​​ការកើន​ឡើង ​​បើ​ប្រៀបធៀប​​​នឹងមុនការ​​បោះ​ឆ្នោត​​នៅ​ប្រទេស​សៀម ​​​​ក្នុង​នោះ​​សូម្បី​​តែចំនួន​​ភ្ញៀវ​សៀម​ដែល​ចូល​មក​លេង​​នៅ​កម្ពុជា​​ក៏​​​កើន​ឡើង​ដែរ ។

ជុំ​វិញ​ការកើន​ឡើង​​នៃចំនួន​ភ្ញៀវ​​ទេសចរ​បរទេស​តាម​ច្រក​​​​ទ្វារអន្តរជាតិ​​​ប៉ោយប៉ែត​​​នេះ​ត្រូវ​បាន​​លោក​​ជង់ ឡឹម ប្រធាន​​មន្ទីរ​ទេសចរណ៍​​ខេត្ត​បន្ទាយ​​មានជ័យ​​ប្រាប់​តាម​ទូរស័ព្ទ​​ថា ក្រោយ​ការបោះ​ឆ្នោត​​​​នៅ​ប្រទេស​សៀម​ ភ្ញៀវ​​ទេសចរ​​បរទេស​ដែល​​ចូល​មក​កម្ពុជា​​​តាម​ច្រក​​ទ្វារ​ប៉ោយប៉ែត​មាន​ការ​​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​​ ក្នុងនោះ​ភ្ញៀវ​​មកពី​​​ប្រទេស​​រុស្ស៊ី​ជាប់​លំដាប់​​​​លេខ​១ ភ្ញៀវ​​ថៃ ជាប់​​លំដាប់​លេខ២​ ភ្ញៀវ​​​កូរ៉េ​​ជាប់​លំដាប់​លេខ៣ ភ្ញៀវ​អង់​គ្លេស​ជាប់​លេខ៤ និង​​​លំដាប់​លេខ​៥​គឺភ្ញៀវ​​​អាមេរិក ។ ​សម្រាប់​ភ្ញៀវ​ទាំងអស់​​​ខាងលើ​ត្រូវ​បាន​​​លោក​​​ជង់​ ឡឹម ប្រាប់​ថា  បើគិត​នៅក្នុង​ឆ​មាស​​ទី១​ឆ្នាំ​នេះ ភ្ញៀវ​​​រុស្ស៊ី​​​​​កើន​ឡើង​​១៩០,៥៣% ភ្ញៀវ​​ថៃ​កើន​​ឡើង​​​​២៤,៣៥% ​​​​ភ្ញៀវ​កូរ៉េ​​កើនឡើង​​១៨,១០​%​ ភ្ញៀវអង់​គ្លេស​​​កើន​៦,៦២%​ និងភ្ញៀវ​​អាមេរិក​​​កើន​ឡើង​​​១២,៨៣%​ ។ លោក​​បាន​​កត់​សម្គាល់​​​ថា ក្រោយ​ការ​​បោះ​ឆ្នោត​នៅ​ប្រទេស​​សៀម​​ ភ្ញៀវ​​​មាន​ការ​​កើនឡើង​​ជាងមុន​​ការបោះ​ឆ្នោត ។

ដោយឡែក​​ សម្រាប់​​ទំនិញ​​​ចេញ​​ពី​សៀម​​ចូល​​មក​កម្ពុជា​ក៏ដូច​​​គ្នា​​​​ដែរ ​ត្រូវ​បាន​លោក​ជួប អេន ប្រធាន​ស្នាក់​ការ​​​គយ​​និងរដ្ឋាករ​​ច្រក​ទ្វារ​​​អន្តរជាតិ​​ប៉ោយប៉ែត​ ប្រាប់​ថា​ មានការ​កើន​ឡើង​ ។ បើ​ប្រៀបធៀប​​​​ចំណូលរដ្ឋ​​​មុន​ការ​បោះ​ឆ្នោត​នៅ​​ប្រទេស​​សៀម ​​គឺ​ប្រាក់​ពន្ធ​​បាន​ពីទំនិញ​សព្វ​សារពើមាន​ខែ​ខ្លះ​បាន​ត្រឹម​តែ​១៦​កោដិ​រៀល ​ក្នុង​មួយខែ​​តែប៉ុណ្ណោះ ប៉ុន្តែ​​ក្រោយ​ការ​បោះ​ឆ្នោត​​នៅ​​ប្រទេសសៀម​​គឺឡើង​រហូតដល់​ទៅជិត​​​១៨​កោដិរៀល ៕