ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ថា​នឹង​​បង្កើន​សម្ពាធ​​​​ប្រឆាំង​លីប៊ី​ដោយ​​​បង្កើនការ​​​វាយ​​ប្រហារ​​​តាមអាកាស​

13 ឆ្នាំ មុន

​រដ្ឋមន្ត្រី​​ការពារប្រទេស​បារាំង​​​លោក Gerard Longuet កាលពីថ្ងៃទី​​៣១ កក្កដា ​​កន្លង​មក ​​បាន​សច្ចា​ថា នឹង​បង្កើនការ​វាយប្រហារ​តាម​​អាកាស​ប្រឆាំង​កងទ័ពរបស់​​មេដឹកនាំ​ផ្តាច់​ការ​​​​លោកមូអាម៉ា កាដាហ្វី ហើយ​ថា ​​ពេល​នេះ​​បារាំង​​​បានត្រៀម​​​ខ្លួន​ដក​​យក​នាវា​ផ្ទុក​យន្តហោះ​​ចម្បាំង​​សម្រាប់ជម្លោះ​​នៅលីប៊ី ​ដើម្បីធ្វើ​​​ការ​ជួសជុល​។ ​​លោក Gerard Longuet ថ្លែង​ថា

​រដ្ឋមន្ត្រី​​ការពារប្រទេស​បារាំង​​​លោក Gerard Longuet កាលពីថ្ងៃទី​​៣១ កក្កដា ​​កន្លង​មក ​​បាន​សច្ចា​ថា នឹង​បង្កើនការ​វាយប្រហារ​តាម​​អាកាស​ប្រឆាំង​កងទ័ពរបស់​​មេដឹកនាំ​ផ្តាច់​ការ​​​​លោកមូអាម៉ា កាដាហ្វី ហើយ​ថា ​​ពេល​នេះ​​បារាំង​​​បានត្រៀម​​​ខ្លួន​ដក​​យក​នាវា​ផ្ទុក​យន្តហោះ​​ចម្បាំង​​សម្រាប់ជម្លោះ​​នៅលីប៊ី ​ដើម្បីធ្វើ​​​ការ​ជួសជុល​។ ​​លោក Gerard Longuet ថ្លែង​ថា ​បារាំង​​នឹងបញ្ជូន​យន្តហោះ​​ចម្បាំង​របស់ខ្លួន​​ប្រភេទ Rafale ​ដែល​​អាច​ទៅ​​ដល់​រដ្ឋ​ធានី​ទ្រីប៉ូ​លី​​​ដោយ​​​ស្រួល​។​ ប្រទេស​បារាំង​និយាយ​កាលពី​ខែមិថុនា ​កន្លង​មក​ថា ខ្លួន​​នឹង​ដក​​នាវា​ផ្ទុក​យន្ត​ហោះ Charles de Gaulle ដែល​ស្ថិត​​ក្នុង​​​សមុទ្រ​​​រយៈ​ពេល​១៨ខែមកហើយ ​​ដើម្បី​ធ្វើ​​​ការ​ជួស​ជុល​។​

​លោក Gerard Longuet ថ្លែង​ថា អនា​គត​របស់​ប្រទេស​​លីប៊ីនឹង​​ពុំមាន​​លោកកាដាហ្វី​ឡើយ ហើយយើង​​​មានអាទិភាព​​ចំនួន​​២ ​​ដែល​យើង​​នឹង​ប្រកាន់​យក​ គឺ​​១-​បន្តប្រតិ​បត្តិការ​​​​វាយប្រហារ​​​តាមអាកាស ប្រឆាំង​កង​កម្លាំង​​​​របស់​​លោក​កាដាហ្វី ​​និង​មួយទៀត​ប្រមូល​​ធន​ធាន​​ដែល​ត្រូវ​ប្រើប្រាស់​។ លោក Longuet មិនបានលើកឡើង​​ពី​ផែនការ​កាត់បន្ថយ​​​ចំនួន​យន្តហោះ​​​ចម្បាំង​​របស់​បារាំង សម្រាប់​ប្រើប្រាស់​​​​ក្នុងសង្គ្រាម​​នៅ​លីប៊ី​​នោះទេ​។​ តាមក្រសួង​ការពារ​ប្រទេស​បារាំង​​ឱ្យ​ដឹង​ថា បារាំង​​​បាន​បញ្ជូន​យន្តហោះចម្បាំង​​៣០​គ្រឿង ​ចូល​រួម​ក្នុង​ប្រតិបត្តិការ​​ប្រឆាំង​​លោក​កា​ដា​ហ្វី ៕​