ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​ទង្គិច​គ្នា​រវាង​ពួក​​កា​ដា​ហ្វី​និយម​ និង​ពួក​ឧទ្ទាម​ជិត​​ក្រុង​បេន​ហ្គា​ហ្ស៊ី

13 ឆ្នាំ មុន

មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​កើត​ឡើង​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣១ កក្កដា រវាង​ពួក​បះ​បោរ​លី​ប៊ី និង​ពួក​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​នៅ​តំបន់​ជាយ​ក្រុង​បេន​ហ្គា​ហ្ស៊ី​ដែល​ញ៉ាំង​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ជ្រៀត​ចូល​របស់​ពួក​ភ្នាក់​ងារ​របស់​លោក​មូអាម៉ា កា​ដាហ្វី​ ក្នុង​ទី​ក្រុង​ដែល​ចាត់​ទុក​ថា ជា​រដ្ឋ​ធានី​របស់​ពួក​ឧទ្ទាម​លី​ប៊ី​​នេះ។

ការ​ប៉ះ​ទង្គិច​គ្នា​នោះ​កើត​មាន​ក្នុង​បរិយា​កាស​​តាន​តឹង​ក្រោយ​ការ​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​មក​នេះ​នៅ​ជិត​ក្រុង​បេន​ហ្គាហ្ស៊ី​នូវ​ប្រមុខ​យោធា​របស់​ពួក​ឧទ្ទាម ឧត្តម​សេនីយ៍​អាប់​ដែល​ហ្វាត​តាហ៍​ យូ​ណេស អតីត​ប្រមុខ​យោធា​ម្នាក់​របស់​កង​ទ័ព​លោក​កា​ដាហ្វី​ដែល​បាន​រត់​ចោល​ជួរ​កាល​ពី​ខែ​កុម្ភៈ​ ហើយ​ដែល​ត្រូវ​ស​ម្លាប់​ដោយ​ក្រុម​ស្និទ្ធ​ពួក​អ៊ិស្លាម​និយម​មួយ​។

យោង​តាម​លោក​ម៉ា​មូដ ចាម​ម៉ាម អ្នក​នាំ​ពាក្យ​របស់​ពួក​បះ​បោរថា ​អំពើ​ហិង្សា​នោះ​ផ្ទុះ​ឡើង ខណៈ​ពេល​ពួក​​ឧទ្ទាម​​វាយ​ប្រហារ​​លើ​ក្រុម​ជីវ​ពល​មួយ​ដែល​បាន​ជួយ​រំដោះ​មនុស្ស​របស់​លោក​កា​ដាហ្វី​ឱ្យ​រត់​ចេញ​ពី​ពន្ធ​នា​គារ​មួយ​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា កន្លង​មក​នេះ​។ កង​កម្លាំង​​ពួក​ឧទ្ទាម​បាន​ឡោម​ព័ទ្ធ​បន្ទាយ​មួយ​ជា​កន្លែង​លាក់​ខ្លួន​របស់​ពួក​ជីវ​ពល​នោះ​ដែល​បាន​វាយ​ប្រហារ​តប​ត​ក្នុង​នាម​នៃ​ក្រុម​កង​ពល​នី​ដា​។

ពួក​ឧទ្ទាម​យ៉ាង​តិច​៦​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ដែល​មាន​ប្រើ​កាំ​ភ្លើង​បាញ់​រ៉ុក្កែត​ RPG និង​កាំ​ភ្លើង​យន្ត​។ ពួក​ឧទ្ទាម​លី​ប៊ី​អះ​អាង​ថា បន្ទាយ​នេះ​ត្រូវ​ពួក​គេ​វាយ​ដណ្តើម​កាន់​កាប់ ហើយ​មនុស្ស​៣០​នាក់​បាន​ចុះ​ចូល​រួចអាវុធ​​ជា​ច្រើន​ត្រូវ​រឹប​អូស​។ ពួក​អ្នក​គាំទ្រ​ លោក​​កា​ដាហ្វី ប្រមាណ​ជា​៣០០​នាក់ដែល​​រត់​ចេញ​ពី​គុក​នៅ​តែ​គេច​ខ្លួន​បាត់​នៅ​ឡើយ ៕