ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​រៀបចំ​ត្រៀម​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ពេល​ខាង​មុខ

2 ថ្ងៃ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ក្រុមការងារ កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៦…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ក្រុមការងារ កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​តុបតែង​កែរ​លម្អ​សោភ័ណ​ភាព ដើម្បី​បង្ក​បរិយាកាស សប្បាយ​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ ព្រមទាំង​បង្កើន​ឡើង​នូវ​មនោសញ្ចេតនា​គោរព​ស្រឡាញ់ សាមគ្គីភាព​ស្និទ្ធស្នាល និង​សម្តែង​នូវ​កតញ្ញូតា ធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ជា​ពិសេស​ទទួល​បាន​នូវ​សព្ទសាធុការពរ​ពី​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាម រា​ក្យ​សា​ទេវី​។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក ឡើង​ថា​៖ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ពេញលេញ មាន​ស្ថិរ​ភាពរឹងមាំ កិច្ច​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ទើប​យើង​មានឱកាស​រៀបចំ​កម្មវិធី​បុណ្យ​ទៀន​នានា ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សុខដុមរមនា​។

លោក​ជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ ក្រៅពី​ការ​រៀបចំ​តុបតែង​កែរ​លម្អ​សោភ័ណ​ភាព ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ មក​លេង​កម្សាន្ត គឺ​យើង​ត្រូវ​ផ្ដោត​សំខាន់​លើ ការងារ ការពារ​សន្តិសុខ​ទាំង​យប់​ទាំង​ថ្ងៃ ពោល​គឺ​ការពារ​២៤​ម៉ោង​លើ​២៤​ម៉ោង​ដោយ​ត្រូវ​ចុះ​រៀបចំ​ធ្វើ​សណ្ដាប់ធ្នាប់ ជា​ប្រចាំ ឱ្យ​មាន​របៀបរៀបរយ​ល្អ​ប្រសើរ​ខណៈ​ចាប់ពី​ថ្ងៃនេះ​តទៅ​រហូត ដល់​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ពីព្រោះ​បងប្អូន​ប្រជា ពលរដ្ឋ​ដែល​នៅ​ស្រុក​ឆ្ងាយ​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន ដូច្នេះ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​សហការ​ជា មួយ​សមត្ថកិច្ច ក្នុង​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យ បាន​ល្អ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី ជាតិខ្មែរ​ខាង​មុខ​នេះ​។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​បន្ត​ថា​៖ ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ដល់ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ មក​លេង​កម្សាន្ត គឺ​រដ្ឋបាល​ខេត្ត​, រដ្ឋបាល​ក្រុង​/​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​កង កម្លាំង​ទាំង ៣​ប្រភេទ​បាន​សហការ​គ្នា​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ធ្វើការ​តុបតែង​លម្អ​ភ្លើងពណ៌ នៅ​តាម​សួនច្បារ តាម​អង្គភាព និង​ទី​សាធារណៈ អោយ​មាន​សោ​ភ័​ណ្ឌ​ភាព ហើយ​នៅ​គ្រប់​វត្ត​អារាម និង​តំបន់​ទេសចរណ៍​ផ្សេង​ៗ​ត្រូវ​រៀបចំ​កន្លែង និង​ទីធ្លា​អោយ​បាន​ស្អាត ដូច​ជា​៖ រមណីយដ្ឋាន​ប​តិក​ភ័​ណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ និង​បរិវេណ​វិមាន​ឯករាជ្យ​ខេត្ត​ជាដើម​។

សូម​បញ្ជាក់​ថា​៖ ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព​.​ស​. ២៥៧០ គ​.​ស ២០២៦ ខាង​មុខ នេះ គឺ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល ៣​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៤–១៥​និង ១៦ ខែមេសា ឆ្នាំ​២០២៦ ដោយ​មាន​ទេពធីតា មហាសង្ក្រាន្ត​មួយ​ព្រះ​អង្គ ជា​មគ្គនាយិកា​ព្រះ​នាម រាក្ស​សា​ទេវី (​រា​ក្យ​សា​ទេវី​) គង់​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​ខ្មៅ ព្រះ​កាណ៌​សៀតផ្កា​បុ​ទុម អាភរណៈ​ទ្រង់​ម៉ោ​រា ព្រះ​ហ​ស្ថ​ស្តាំ​ទ្រង់​ត្រីសូល៍ ព្រះ​ហ​ស្ថ​ឆ្វេង​ទ្រង់​កៅទណ្ឌ ភក្សាហារ​លោហិត និង​ទ្រង់​ឈរ​រំពៃ​លើ​ខ្នង​អស្សតរ​ជា​ពាហនៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ