ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ! ក្រសួងវប្បធម៌បើកវគ្គបណ្ដុះបណ្ដាល «ជំនាញដូនតា»ដោយឥតគិតថ្លៃ និងមាន​ប្រាក់ឧបត្ថម្ភប្រចាំខែ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា​សម្រាប់​ឆ្នាំ​២០២៦ ចាប់ពី​ខែឧសភា ឆ្នាំ​២០២៦​តទៅ ក្នុង​ទីតាំង​ចំនួន​១៣​ក្នុង​ខេត្ត​ចំនួន​៩ ។ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឱ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា​សម្រាប់​ឆ្នាំ​២០២៦ ចាប់ពី​ខែឧសភា ឆ្នាំ​២០២៦​តទៅ ក្នុង​ទីតាំង​ចំនួន​១៣​ក្នុង​ខេត្ត​ចំនួន​៩ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឱ្យ​ដឹង នៅ​ថ្ងៃ​ទី​៦ ខែមេ​សា ឆ្នាំ​២០២៦​ថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​មិន​បង់ថ្លៃ​សម្រាប់​ឆ្នាំ​២០២៦ ចាប់ពី​ខែឧសភា នេះ​តទៅ នៅ​ទីតាំង ចំនួន​១៣ ក្នុង​ខេត្ត​ចំនួន​៩​ដូច​ជា ខេត្តសៀមរាប​, កណ្តាល​, កំពង់ឆ្នាំង​, កំពង់ចាម​, កំពង់ធំ​, បន្ទាយ​មាន​ជ័យ​, មណ្ឌលគិរី​, រតនគិរី និង​ព្រះ​វិហារ ។

ក្រសួង​បាន​លើក​ឡើង​ថា នេះ​បាន​បញ្ជាក់​ថា ជំនាញ​ដែល​នឹង​បណ្តុះបណ្តាល​នោះ រួម​មាន​តម្បាញ​សូត្រ​និង​អំបោះ​, តម្បាញ​ក្រមា​ពណ៌​ត្រុំ​, ប៉ាក់​ឌិន​, ចម្លាក់​ប្រាក់​/​ស្ពាន់​, ចម្លាក់​ស្បែក​, តម្បាញ​ក្រណាត់​ជនជាតិ​ដើម​ភាគតិច​, ខ្មុក​ស្មាច់​, ខ្មុក​ម្រ​ក្សណ៍​, តម្បាញ​កន្ទេល​ផ្អាវ​, ស្មូនឆ្នាំង​, ចម្លាក់​ពុម្ព​, កុលាលភាជន៍ និង​គំនូរ​បុរាណ ។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​សិស្ស​ដែល​មក​ពី​គ្រួសារ​ក្រីក្រ​ដែល​មាន​បណ្ណ​សមធម៌ និង​គ្រួសារ​ងាយ​រង​ហានិភ័យ រាជរដ្ឋាភិបាល​នឹង​ឧបត្ថម្ភ​ប្រាក់​ចំនួន​២៨០,០០០​រៀល​ក្នុង​មួយ​ខែ តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​សិក្សា​ឱ្យ​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ