ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី​៖ ការ​ប្រើ​ផលិតផល​ក្នុងស្រុក​ជំនួស​ផលិតផល​នាំ​ចូល​ពី​បរ​ទេស មិន​ត្រឹម​តែ​ជា​ការ​គាំទ្រ​ដល់​អ្នក​ផលិត​ខ្មែរ​ប៉ុណ្ណោះ​ទេ ជា​ការ​​បង្ហាញ​នូវ​មោទនភាព​ជាតិ​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូ​ស​បញ្ជា​ក់ថា ការ​ប្រើ​ប្រាស់​ផលិតផល​ក្នុងស្រុក​ ជំនួស​ផលិតផល​នាំ​ចូល​ពី​បរទេស មិន​ត្រឹម​តែ​ជា​ការ​គាំទ្រ​ដល់​អ្នក​ផលិត​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​នូវ​មោទនភាព​ជាតិ ព្រមទាំង​ជំរុញ​ឱ្យ​មាន​ភាព​រីក​ចម្រើន​ផង​ដែរ​ ។ ​នេះ​បើ​តាម​រយៈ​សារលិខិត​អបអរសាទរ ក្នុង​ឱកាស​ទិវា​ជាតិ លើកកម្ពស់​ការ​ប្រើ​ប្រាស់​ផលិតផល​ខ្មែរ ៩ មេ​សា លើក​ទី​៩ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​ខ្មែរ​ផលិត ខ្មែរ​ប្រើប្រាស់ ខ្មែរ​រីក​ចម្រើន​» សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​ជំ​រុញ​ប្រជា​ព​ល​រដ្ឋ​ខ្មែរ គាំទ្រ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដែល​ផលិត​ដោយ​ខ្មែរ ​។


សម្ដេច​ធិ​បតីយល់​ឃើញ​ថា ចលនា​ភូមិ​មួយ​ផលិតផល​មួយ បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ ជួយ​លើកកម្ពស់​ផលិតផល​ជនបទ​ឱ្យ​ក្លាយជា​ផលិតផល​ពាណិជ្ជកម្ម ជួយ​បង្កើត​ការងារ និង​
ចំ​ណូ​ល​សម្រាប់​គ្រួសារ ជួយ​អភិរក្ស​វប្បធម៌ សិប្បកម្ម​បុរាណ ជួយ​បង្កើត​អត្ត​សញ្ញាណ​ផលិតផល​តាម​តំបន់ និង​ជួយ​ជំរុញ​ឱ្យសហគមន៍​មាន​សមត្ថភាព គ្រប់គ្រង​អាជីវកម្ម និង​បង្កើន​ភាព ច្នៃប្រឌិត​ដោយ​ខ្លួនឯង​។

​សម្ដេច​ធិ​បតីបន្ថែម​ថា ជាក់ស្តែង ផលិតផល​ក្នុងស្រុក​ជា​ច្រើន ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​ផលិត និង​កែ​ច្នៃ​វត្ថុធាតុដើម ដែល​មាន​ស្រាប់​នៅ​តាម​មូលដ្ឋាន ឱ្យ​ក្លាយជា​គ្រឿង​ឧបភោគបរិ​ភោគ វត្ថុ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ប្រភេទ​ ។ ផលិតផល​ទាំងនេះ​ពោរពេញ ដោយ​គំនិត​ច្នៃប្រឌិត​ការ​រក្សា​ទុក​ប្រពៃណី​និង​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់ របស់​ជាតិខ្មែរ​ហើយ បង្ហាញ​យ៉ាង​ច្បាស់​អំពី​អត្តសញ្ញាណ​ជាតិ និង​តម្លៃ​វប្បធម៌​របស់​យើង​ជាមួយនឹង​គុណ ភាពល្អ តម្លៃ​សមរម្យ និង​បរិ​មាណ​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​។​

​សម្ដេចនាយក​រដ្ឋមន្ដ្រី គូសបញ្ជាក់​ថា «​បច្ចុប្បន្ន យើង​ឃើញ​ថា ផលិតផល​ក្នុងស្រុក​បាន និង កំពុង​ក្លាយជា​ផ​លិ ត​ផល ដែល​មាន​សក្តានុពល​ខ្ពស់ ក្នុង​ការ​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ទីផ្សារ​ទូ​ទាំង​ប្រទេស និង​បាន ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្តូរ​ឥរិយាបថ និង​បង្កើន​ទំនុកចិត្ត លើ​ផលិតផល​ខ្មែរ​កាន់តែ​ខ្លាំង​ឡើងជា​បន្តបន្ទាប់​។ ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ជំ នួ​ស​ផ លិ​ត​ផល​នាំ​ចូល​ពី​បរទេស មិន​ត្រឹមតែ​ជា​ការ​គាំទ្រ​ដល់​អ្នក​ផលិត​ខ្មែរ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា ការ​បង្ហាញ​នូវ​មោទនភាព​ជាតិ និង​ការ​យល់​ដឹង​អំពី​តម្លៃ​នៃ​ផលិតផល​ដែល​កើត​ចេញ ពី​កម្លាំង និង​ចំណេះដឹង​របស់​ខ្មែរ ព្រមទាំង​ជំរុញ​ឱ្យ​មាន​ភាព​រីក​ចម្រើន​»​។​

សម្ដេច នាយក​រដ្ឋមន្ដ្រី បន្ថែម​ថា ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ ឱ្យ​កាន់តែ​ទូលំ ទូលាយ និង​ផុលផុស រៀបចំ​ទិវា​ជាតិ រាជរដ្ឋាភិបាល​បាន​ប្រគល់ ភារកិច្ច​ជូន គណៈ​កម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ លើកកម្ពស់​ការ​ប្រើប្រាស់ ផលិត ផល​ខ្មែរ ៩​មេ​សា ជា​រៀង​រាល់​ឆ្នាំ ដែល​ក្នុង​ឆ្នាំ​២០២៦ នេះ គឺជា​ទិវា​ជាតិ​លើក កម្ពស់​ការ​ប្រើ ប្រាស់​ផលិតផល​ខ្មែរ លើក​ទី​៩ ក្រោម​ប្រធានបទ «​ខ្មែរ​ផលិត ខ្មែរ​ប្រើប្រាស់ ខ្មែរ​រីក​ចម្រើន​»៕