ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារខេត្តសៀមរាប រៀបចំពិធីសូត្រមន្តឱ្យជនជាប់ឃុំក្នុងឱកាសចូលឆ្នាំថ្មី

3 ខែ មុន

ខេត្តសៀមរាប ៖ រដ្ឋបាល​ពន្ធនាគារ​ខេត្តសៀមរាប បាន​រៀបចំ​ពិធី​សាសនា ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​ល្ងាច ថ្ងៃ​ទី​០៥ ខែមេសា​នេះ​ថា ៖ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ភាន ឆ​វ័​ន្ត ប្រធាន​ពន្ធនាគារ បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​បង្សុកូល ដើម្បី​អបអរសាទរ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ពិធី​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ពន្ធនាគារ និង​ជន​ជាប់​ឃុំ​ដែល​មាន​ចំណាត់ថ្នាក់​សន្តិសុខ​ទាប ។

សូម​បញ្ជាក់​ថា ការ​រៀបចំ​កម្មវិធី​នេះ មិន​ត្រឹមតែ​ជា​ការ​គោរព​តាម​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​លើកទឹកចិត្ត និង​ការ​អប់រំ​កែប្រែ​ផ្លូវចិត្ត​ដល់​ជន​ជាប់​ឃុំ ឱ្យ​យល់​ដឹង​ពី​តម្លៃ​នៃ​សីលធម៌ និង​ព្រះពុទ្ធ​សាសនា ក្នុង​គោលបំណង​ឱ្យ​ពួក​គេ​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​វិញ​នៅ​ពេល​អនាគត ៕