ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា នាំ​យកម៉ូតូ ១៥​គ្រឿង គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ប្រគល់​ជូន​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

4 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ម៉ូតូ​ចំនួន ១៥​គ្រឿង គ្រឿង​ឧបភោគបរិភោគ សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ និង​ថវិកា​លើកទឹកចិត្ត​មួយ​ចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍…

ខេត្តមណ្ឌលគិរី ៖ ម៉ូតូ​ចំនួន ១៥​គ្រឿង គ្រឿង​ឧបភោគបរិភោគ សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ និង​ថវិកា​លើកទឹកចិត្ត​មួយ​ចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម ថង សា​វុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៣០៣ និង​លេខ ៦២១ ដើម្បី​សម្រួល​ដល់​កិច្ច​ប្រតិបត្តិការ និង​ជីវភាព​ប្រចាំ​ថ្ងៃ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។
ពិធី​សំណេះសំណាល និង​ប្រគល់​អំណោយ​លើកទឹកចិត្ត​នេះ បាន​ប្រារព្ធ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៦ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៣០៣ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​-​លោកស្រី ស្នងការ​រង មេបញ្ជាការ​-​មេបញ្ជាការ​រង និង​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ជា​ច្រើន​រូប​។

លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា បាន​បញ្ជាក់​ថា ការ​ផ្ដល់​ជូន​នូវ​មធ្យោបាយ​ម៉ូតូ​ទាំង ១៥​គ្រឿង ដែល​ជា​អំណោយ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​១០​គ្រឿង និង​អំណោយ​របស់ ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី​ចំនួន​៥​គ្រឿង រួម​ជាមួយ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​នា​ពេល​នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​ការ​គិតគូរ​ជា​ប្រចាំ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ចំពោះ​សុខទុក្ខ និង​ការ​លំបាក​របស់​កងកម្លាំង​ជួរ​មុខ​។ អំណោយ​ទាំងនេះ​នឹង​ក្លាយជា​កម្លាំង​ច​លករ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ចុះ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ភូមិសាស្ត្រ​ស្មុគស្មាញ​នានា ឱ្យ​កាន់តែ​មាន​ភាព​រហ័សរហួន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ថ្លែង​ក្នុង​នាម​ថ្នាក់ដឹកនាំ លោកស្នងការ​ខេត្ត​បាន​នាំ​នូវ​មនោសញ្ចេតនា​នឹករលឹក និង​ការ​សួរសុខទុក្ខ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​បងប្អូន​កងកម្លាំង​ទាំងអស់​ដែល​បាន​លះបង់​ក្តី​សុខ​ផ្ទាល់ខ្លួន ដើម្បី​បំពេញភារកិច្ច​ការពារ​ជាតិ​។ លោក​បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​វរ​សេនា​តូច​ទាំង​ពីរ​នូវ​ចំណុច​សំខាន់​ៗ រួម​មាន ១. ពង្រឹង​ការងារ​សន្តិសុខ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​តាម​ព្រំដែន ជា​ពិសេស​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​សប្បាយ​រីករាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​ខិត​ជិត​មក​ដល់​។ ២. ការ​ថែរក្សា​សម្ភារៈ ត្រូវ​ចេះ​ថែទាំ​មធ្យោបាយ​ម៉ូតូ និង​សម្ភារៈ​ដែល​ទទួល​បានឱ្យ​បាន​ល្អ ដើម្បី​បម្រើ​ឱ្យ​កិច្ច​ប្រតិបត្តិការ​ការពារ​បូរណភាព​ទឹកដី​បាន​យូរអង្វែង​។ ៣. សាមគ្គីភាព និង​វិន័យ ត្រូវ​បន្ត​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ គោរព​វិន័យ​កងកម្លាំង និង​សហការ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី​។

ជាទី​បញ្ចប់ លោក​ឧត្តមសេនីយ៍ទោ ស្នងការ​ខេត្ត ក៏​បាន​ជូនពរ​ដល់​កងកម្លាំង​ទាំងអស់ ឱ្យ​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ក្នុង​ឱកាស​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ