ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ​»បើកឱ្យ​​ប្រជាពលរដ្ឋ​ឆ្លងកាត់​ជា​អចិន្ត្រៃយ៍​ចាប់​ថ្ងៃ​ទី​១​មេ​សានេះ​​ហើយ

21 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ​ដូច​ការ​គ្រោងទុក​ «​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ ​ក្រចេះ​»បាន​បើក​ឲ្យ​ប្រជា​ពលរដ្ឋ​ឆ្លងកាត់​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​នេះ​ហើយ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម…

ខេត្តក្រចេះ​ ៖ ​ដូច​ការ​គ្រោងទុក​ «​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ ​ក្រចេះ​»បាន​បើក​ឲ្យ​ប្រជា​ពលរដ្ឋ​ឆ្លងកាត់​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​នេះ​ហើយ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ផ​ន រឹម ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​។

អ្នកនាំពាក្យ​បាន​លើក​ឡើងស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​មេគង្គ​ក្រចេះ បាន​បើក​ការដ្ឋាន​សាងសង់ ​កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម វ៉ាង វិ​ន​ធៀន អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​បន្ត​ថា ​ផ្លូវ​ស្ពាន គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​ជា​អាទិភាព​គន្លឹះ​ទី​២ ក្នុង​ចំណោម​អាទិភាព​គន្លឹះ​ទាំង​៥ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា» នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយ​ក្នុង​កិច្ចការ​អាទិភាព​ទី​២ នៃ​បញ្ច​កោណ​ទី​២ គឺ​ការ​លើកកម្ពស់​កា​រត​ភ្ជាប់ និង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹក​ជញ្ជូន និង​ក៏​ជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់​កា​រត​ភ្ជាប់​ទំនាក់ទំនង និង​ជា​ក្តី​សង្ឃឹម​រវាង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រើយ​ខាងកើត និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រើយ​ខាងលិច ទាំង​កា​រត​ភ្ជាប់​តំបន់​ដាច់​ស្រយាល​នៅ​ភូមិភាគ​ឦសាន មក​កាន់​ទីប្រជុំជន​ត​ភ្ជាប់​ពី​ខេត្តក្រចេះ ទៅ​ខេត្តកំពង់ធំ ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​ផ្លូវជាតិ​សំខាន់​ៗ នៃ​បណ្តា​ខេត្ត​ដទៃ​ទៀត​ ។

ឯកឧត្តម​បាន​បន្ថែម​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ ជា​ស្ពាន​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ការ​ធ្វើ​ដំណើរ​ដ៏​សំខាន់​ពី​ស្រុក​ចិត្រ​បុរី នៅ​ត្រើយ​ខាងកើត ភ្ជាប់​នឹង​ស្រុក​ព្រែក​ប្រសព្វ នៅ​ត្រើយ​ខាង
លិច​ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​ស្ពាន​នេះ ជួយ​លើកកម្ពស់​ដល់​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹក​ជញ្ជូន ពិសេស ការ​ដឹក​ជញ្ជូន​ទិន្នផល​ក​សិ​-​ឧស្សាហកម្ម រួម​ទាំង​កា​រត​ភ្ជាប់​វិស័យ​ទេស​ចរណ៍​ពី​ខេត្តកំពង់ធំ ទៅ​កាន់​ភូមិភាគ​ឦសាន​បាន​កាន់តែ​ងាយស្រួល​បន្ថែម​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ