ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លាំងជាង AI! កំពូលជំនាញមាស ៨ យ៉ាងដែលជួយឱ្យអ្នកលេចធ្លោ និងមិនអាចជំនួសបានក្នុងយុគសម័យបច្ចេកវិទ្យា

20 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងពិភពលោកដែលបញ្ញាសិប្បនិម្មិត (AI) អាចបង្កើតអ្វីៗគ្រប់យ៉ាងបានយ៉ាងងាយស្រួល តម្លៃពិតប្រាកដរបស់មនុស្សស្ថិតនៅលើសមត្ថភាពដែលម៉ាស៊ីនមិនអាចធ្វើតាមបាន។ ដើម្បីក្លាយជាបុគ្គលិកលក្ខណៈពិសេស និងមិនស៊ាំញ៉ាំដូចគេ អ្នកចាំបាច់ត្រូវពង្រឹងជំនាញ “ការស្គាល់ខ្លួនឯង”…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងពិភពលោកដែលបញ្ញាសិប្បនិម្មិត (AI) អាចបង្កើតអ្វីៗគ្រប់យ៉ាងបានយ៉ាងងាយស្រួល តម្លៃពិតប្រាកដរបស់មនុស្សស្ថិតនៅលើសមត្ថភាពដែលម៉ាស៊ីនមិនអាចធ្វើតាមបាន។

ដើម្បីក្លាយជាបុគ្គលិកលក្ខណៈពិសេស និងមិនស៊ាំញ៉ាំដូចគេ អ្នកចាំបាច់ត្រូវពង្រឹងជំនាញ “ការស្គាល់ខ្លួនឯង” ឱ្យច្បាស់ថាអ្វីជាអត្តសញ្ញាណ និងគោលដៅពិតប្រាកដរបស់អ្នក ព្រោះ AI គ្រាន់តែជាឧបករណ៍បង្កើនល្បឿន ប៉ុន្តែអ្នកគឺជាអ្នកកំណត់ទិសដៅ និងអត្ថន័យនៃលទ្ធផល។ ការមាន “ការគិតបែបវិភាគ” ដើម្បីវាយតម្លៃព័ត៌មាន និង “គំនិតច្នៃប្រឌិត” បង្កើតអ្វីដែលថ្មីប្លែក គឺជាខែលការពារអ្នកពីការត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាធម្មតា ឱ្យទៅជាអ្នកបង្កើតតម្លៃពិតប្រាកដ។

លើសពីនេះ ជំនាញ “ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព” និង “ភាពវៃឆ្លាតផ្នែកអារម្មណ៍ (EQ)” គឺជាស្ពានចម្លងដែល AI មិនអាចសាងសង់បាន ព្រោះការយល់ចិត្ត ការលក់គំនិត និងការរៀបរាប់សាច់រឿងឱ្យប៉ះពាល់ដល់អារម្មណ៍មនុស្សនៅតែជាសិល្បៈផ្ដាច់មុខរបស់មនុស្សជាតិ។ អ្នកក៏ត្រូវមានជំនាញ “សម្រិតសម្រាំង” ដើម្បីជ្រើសរើសយកអ្វីដែលល្អបំផុតពីជម្រើសរាប់ម៉ឺនដែល AI ផ្ដល់ឱ្យ រួមជាមួយការ “រៀនសូត្រពេញមួយជីវិត” ដើម្បីដើរឱ្យទាន់ការប្រែប្រួលនៃពិភពឌីជីថល។ ជាចុងក្រោយ ការមាន “ចក្ខុវិស័យ និងគោលបំណង” ច្បាស់លាស់ នឹងជួយឱ្យអ្នកប្រើប្រាស់ AI ជាឈ្នាន់រុញច្រានឆ្ពោះទៅរកជោគជ័យ មិនមែនបណ្ដោយឱ្យបច្ចេកវិទ្យាអូសទាញអ្នកទៅតាមចរន្តនោះឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ