ម៉ូតូកង់បីតម្រង់ជួរចូលចាក់ហ្គាសតាមស្ថានីយនានា ក្នុងក្រុងព្រះសីហនុ តាំងពីល្ងាចថ្ងៃទី ២២ និងព្រឹកថ្ងៃទី ២៣ មីនា នេះ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ បើតាមការឲ្យដឹងពីម្ចាស់ម៉ូតូកង់បី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ហ្គាស់ ក្នុងការប្រកបអាជីវកម្ម និងចម្អិនម្ហូបអាហារផ្សេងៗ បានឲ្យដឹងដូចៗគ្នាថា ក្នុងរយៈពេលថ្មីៗនេះតម្លៃហ្គាសបានហក់ឡើងខ្ពស់ភ្លាមៗតែម្តង ដែលពីមុនមកតម្លៃត្រឹមតែ ១៩០០រៀល ក្នុង ១លីត្រនិងក្នុង ១គីឡូក្រាម តម្លៃត្រឹមតែ ៣៨០០រៀលប៉ុណ្ណោះ ។ តាមប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា តែមកទល់ពេលថ្មីៗនេះតម្លៃហ្គាសបានហក់ឡើងក្នុង ១លីត្រ ៤៤០០រៀល និងក្នុង ១គីឡូក្រាមតម្លៃរហូតដល់ ១០០០០រៀល ហើយមានស្ថានីយស្តុកហ្គាសខ្លះបានបិទជាបណ្តើរៗជាច្រើនទីតាំងផងដែរ ៕




ចែករំលែកព័តមាននេះ