ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងកំពង់ចាមបំពាក់អំពូលសូឡាជាង៣០០​ដើម ដើម្បីងាយស្រួលពលរដ្ឋធ្វើដំណើរពេលរាត្រី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ

6 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្របពេលតម្លៃប្រេងលើទីផ្សារអន្តរជាតិបានហក់ឡើងថ្លៃជាបន្តបន្ទាប់នោះ ធ្វើឱ្យការចំណាយបង់លុយថ្លៃភ្លើងអគ្គិសនី ដែលបំពាក់តាមដងផ្លូវត្រូវចំណាយអស់យ៉ាងច្រើនក្នុងមួយខែៗ ។ ជាមួយនោះ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា…

ខេត្តកំពង់ចាម ៖ ស្របពេលតម្លៃប្រេងលើទីផ្សារអន្តរជាតិបានហក់ឡើងថ្លៃជាបន្តបន្ទាប់នោះ ធ្វើឱ្យការចំណាយបង់លុយថ្លៃភ្លើងអគ្គិសនី ដែលបំពាក់តាមដងផ្លូវត្រូវចំណាយអស់យ៉ាងច្រើនក្នុងមួយខែៗ ។ ជាមួយនោះ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានប្រែក្លាយពីការប្រើប្រាស់អគ្គិសនីមកប្រើអំពូលសូឡាដាក់តាមដងផ្លូវជំនួសវិញ គ្រាន់តែនៅក្នុងក្រុងកំពង់ចាម មានជាង៣០០ បង្គោលសម្រាប់លើកកម្ពស់សោភ័ណភាពបំភ្លឺពេលយប់ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ។

លោកស្រី សុភ័ក្ត្រ អ្នកនាំពាក្យសាលាខេត្តកំពង់ចាម​បាន​មានប្រសាសន៍​ឱ្យដឹង នាព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០២៦ ថា ដោយមានគំនិតឈ្លាសវៃពីសំណាក់ឯកឧត្តមអភិបាលខេត្ត បានគិតគូរយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សោភណ្ឌភាពក្រុងកំពង់ចាម ឲ្យកាន់តែមានភាពប្លែកឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងការអភិវឌ្ឍ ។ ជាក់ស្ដែង បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ រដ្ឋបាលខេត្តបានដំឡើង​បង្គោលភ្លើងបំពាក់កំពូលសូឡាតាមដងផ្លូវនានាក្នុងក្រុងកំពង់ចាម ដោយគិតមកដល់ពេលនេះ គឺសម្រេចបានចំនួន ៤២២បង្គោល ។​

អ្នកនាំពាក្យសាលាខេត្ត​បានបន្តឲ្យដឹងទៀតថា ចំពោះការដំឡើងអំពូលសូឡាដាក់នៅក្នុងក្រុងកំពង់ចាម ត្រូវបានធ្វើឡើងតាមដំណាក់កាលនីមួយៗទៅតាមកញ្ចប់ថវិកាដែលមាន ។ សម្រាប់ចក្ខុវិស័យពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត គឺនឹងប្រឹងប្រែងធ្វើយ៉ាងណាដាក់ដំឡើង​អំពូលសាលាទាំងនៅក្នុងក្រុង និងជាក្រុងកំពង់ចាម បើគិតឱ្យដិតដល់ទៅអំពូលសូឡាត្រូវការចូលដល់ខ្ទង់ពាន់ដើមឯណោះ ។

ក្រៅពីនេះ រដ្ឋបាលខេត្តក៏បានគិតគូរដាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៧ ចាប់ពីគល់ស្ពានគីហ្ស៊ុណាបន្ត រហូតដល់ព្រំប្រទល់ស្រុកមុខកំពូលខេត្តកណ្ដាល ជាមួយនោះរដ្ឋបាលខេត្តក៏បានចលនាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់អភិវឌ្ឍន៍ខេត្តកំពង់ចាមឱ្យមានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ ។

លោកស្រី សុភ័ក្ត្រ អ្នកនាំពាក្យសាលាខេត្តបានបញ្ជាក់ថា បើគិតពីថវិកាដែលបានចំណាយលើការប្រើប្រាស់អំពូលអគ្គិសនីបំភ្លឺតាមដងផ្លូវក្នុងក្រុងកំពង់ចាមក្នុងមួយខែ គឺមានការចំណាយថវិកាជាច្រើន​ ។ ហេតុដូច្នេះហើយ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តដោយប្រែក្លាយពីការប្រើប្រាស់អំពូលអគ្គិសនីមកប្រើប្រាស់អំពូលសូឡាជំនួសវិញ ។ ក្រៅពីនេះ ខេត្តក៏មានគម្រោងបំពាក់អំពូលសូឡាតាមដងផ្លូវជាតិលេខ៧១ “C” បន្ថែមទៀតសម្រាប់ជាប្រយោជន៍សាធារណៈដល់ប្រជាពលរដ្ឋធ្វើដំណើរតាមមធ្យោបាយម៉ូតូរថយន្តតូចធំងាយស្រួលបើកបរនៅពេលយប់ហើយអាចបញ្ចៀស​ពីគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតធំផងដែរ ។

សូមបញ្ជាក់ថា ព្រះអាទិត្យបានកើតឡើងពីបណ្ដុំឧស្ម័នដែលមានកំដៅរាប់ពាន់អង្សារ ហើយបានជះមកលើភពផែនដីដោយឆ្លងកាត់ស្រទាប់អូសូត ក្នុងនោះ បានកាត់បន្ថយកម្ដៅនៅតិចតួចក្នុងរង្វង់ 30 ទៅ 40º c ។ ហើយអ្នកប្រាជ្ញបានទាញយកប្រយោជន៍ពន្លឺព្រះអាទិត្យមកកែច្នៃប្រើប្រាស់ជាអំពូលសូឡាបំភ្លឺពេលរាត្រីសម្រាប់ប្រយោជន៍ដល់មនុស្សលោកគ្រប់ៗរូប ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ