ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆៅ​អឺរ៉ុប​ឡើង​ថ្លៃ​ដល់​ជិត​១១៥​ដុល្លារ​/​បារ៉ែល​បន្ទាប់​ពី​អ៊ីរ៉ង់​វា.យ​ប្រ.ហារ​គូវែត និង​កាតា

1 អាទិត្យ មុន

ទី​ក្រុង​ប្រ៊ុច​សែល៖ ថ្ងៃនេះ តម្លៃ​ថាម​ពល (ប្រេង​ សាំង ហ្គាស​។ល។) ហក់​ឡើង​ខ្ពស់​ជាង​មុន​បន្ទាប់​ពី​អ៊ីរ៉ង់​វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង​​២​កន្លែង​នៅ​ប្រទេស​គូវែត​ និង​វាយ​ប្រហារ​ទី​តាំង​ចម្រាញ់​ឧស្ម័ន​នៅ​ប្រទេស​កាតា​។ នេះជា​កន្លែង​ចម្រាញ់​ឧស្ម័ន​ដ៏​ធំ​បំផុត​ដែល​អាច​ផ្គត់​ផ្គង់​ហ្គាស​២០%​នៃ​ពិភព​លោក​។ ការ​វាយ​ប្រហារ​ទាំង​នេះ​ធ្វើ​ឱ្យ​មជ្ឈ​ដ្ឋាន​ទូទៅ​រឹត​តែ​ព្រួយ​បារម្ភ​បន្ថែម​ពី​លើ​ការ​បិទ​ខ្ទប់​ច្រក​​សមុទ្រ​ហ័រ​ម៉ូស…

ទី​ក្រុង​ប្រ៊ុច​សែល៖ ថ្ងៃនេះ តម្លៃ​ថាម​ពល (ប្រេង​ សាំង ហ្គាស​។ល។) ហក់​ឡើង​ខ្ពស់​ជាង​មុន​បន្ទាប់​ពី​អ៊ីរ៉ង់​វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង​​២​កន្លែង​នៅ​ប្រទេស​គូវែត​ និង​វាយ​ប្រហារ​ទី​តាំង​ចម្រាញ់​ឧស្ម័ន​នៅ​ប្រទេស​កាតា​។ នេះជា​កន្លែង​ចម្រាញ់​ឧស្ម័ន​ដ៏​ធំ​បំផុត​ដែល​អាច​ផ្គត់​ផ្គង់​ហ្គាស​២០%​នៃ​ពិភព​លោក​។ ការ​វាយ​ប្រហារ​ទាំង​នេះ​ធ្វើ​ឱ្យ​មជ្ឈ​ដ្ឋាន​ទូទៅ​រឹត​តែ​ព្រួយ​បារម្ភ​បន្ថែម​ពី​លើ​ការ​បិទ​ខ្ទប់​ច្រក​​សមុទ្រ​ហ័រ​ម៉ូស (Hormuz)។ គេ​បារម្ភ​ថា​វិបត្តិ​ថាម​ពល​​នឹង​មាន​សភាព​ខ្លាំង​ក្លា​ជាង​អ្វី​ដែល​​គេ​ធ្លាប់​គិត​​ពី​មុន​មក​។

​សន្ទស្សន៍​តម្លៃ​ប្រេង​ឆៅ​គិត​តាម​ហាង​ឆេង​អឺរ៉ុប (Brent) បង្ហាញ​ថា​ប្រេង​ឡើង​ថ្លៃ​ជិត​៦%​ ពោល​គឺ​មួយ​បារ៉ែល (១៥៩​លីត្រ) លក់​ចេញ​តម្លៃ​១១៣,​៧៧​ដុល្លារ​។ បើ​ប្រៀប​ធៀប​កាល​ពី​មុន​ពេល​ផ្ទុះ​សង្គ្រាម​រហូត​មក​ដល់​ពេល​នេះ តម្លៃ​ប្រេង​ខុស​គ្នា​ឆ្ងាយ​ណាស់​។ ដោយ​ឡែក សន្ទស្សន៍​តម្លៃ​ប្រេង​ឆៅ​គិត​តាម​ហាង​ឆេង​អាមេរិក​គឺ​មួយ​បារ៉ែល​លក់​ចេញ​តម្លៃ​៩៦,២៦​ដុល្លារ​។ មាន​ន័យ​ថា​ឡើង​ថ្លៃ​តិច​ជាង​១%​។ ​ឧស្ម័ន​ (ហ្គាស) តាម​ហាង​ឆេង​អឺរ៉ុប​ឡើង​ថ្លៃ​១៧%​។ មាន​ន័យ​ថា​អាមេរិក​មិន​សូវ​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ពី​បញ្ហា​ប្រេង​ឡើង​ថ្លៃ​ប៉ុន្មាន​ទេ​។

ថ្មី​ៗ​នេះ យោធា​អ៊ីរ៉ង់​វាយ​ប្រហារ​ទី​តាំង​ស្តុក​ទុក​​ឧស្ម័នរ៉ាស់​ ឡាហ្វាន (Ras Lafffan) ​នៅ​​​កាតា​ដែល​ជា​ប្រទេស​ផ្គត់​ផ្គង់​ឧស្ម័ន​២០%​នៃ​ពិភព​លោក​។ ប្រទេស​នេះ​អាច​​​ដឹក​ជញ្ជូន​ឧស្ម័ន​ទៅ​កាន់​ទី​ផ្សារ​ពិភព​លោក​​តាម​កប៉ាល់​ធំ​ៗ។ ទីតាំង​ស្តុក​ឧស្ម័ន​របស់​កាតា​​ត្រូវ​បិទ​ដំណើរ​ការ​ទាំង​ស្រុង​ក្រោយ​ការ​វាយ​ប្រហារ​នោះ​។ ឥឡូវ​នេះ ​​​ឧស្ម័ន​មិន​ដឹងថា​តើ​​ត្រូវ​ដឹក​ចេញ​ទៅ​តាម​ច្រក​​​ណា​ទេ​ព្រោះ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ (Hormuz) ក៏​ត្រូវ​បិទ​ជិត​ឈឹង​។ ​​មាន​តែ​កប៉ាល់​តិច​តួច​ជា​ទី​បំផុត​ដែល​អាច​បើក​ចេញ​ចូល​បាន​តាម​ច្រក​នេះ​។ ជា​ពិសេស ទាល់​តែ​ក្រុម​ប្រទេស​ដែល​គ្មាន​ទំនាស់​ជា​មួយ​អ៊ីរ៉ង់ និង​មិន​មែន​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ទើប​អាច​បើក​កាត់​ច្រក​នេះ​បាន​។

សេដ្ឋ​កិច្ច​ពិភព​លោក​អាច​រង្គោះ​រង្គើ​​​បើ​សិន​តម្លៃ​ប្រេង​ និង​ឧស្ម័ន​បន្ត​ឡើង​ថ្លៃ​ដោយ​សារ​អ៊ីរ៉ង់​ដើរ​វាយ​ប្រហារ​ទី​តាំង​ផលិត និង​ស្តុក​ទុក​ថា​ម​ពល​របស់​​ប្រទេស​ជិត​ខាង​នៅ​តំបន់​ឈូង​សមុទ្រ។ ផ្សារ​មូល​ប័ត្រ​នៅ​ទ្វីប​អឺរ៉ុប និង​អាស៊ី​រង​គ្រោះ​ខ្លាំង​ជាង​អាមេរិក​។ នៅ​អាល្លឺម៉ង់​ តម្លៃ​ហ៊ុន​ធ្លាក់​ចុះ​២,៤%​គិត​ត្រឹម​ពេល​ថ្ងៃ​ត្រង់​, បារាំង​ធ្លាក់​ចុះ​១,៧%​ និង​អង់​គ្លេស​ធ្លាក់​ចុះ​២,១%​។ ចំណែក​នៅ​ទ្វី​ប​អាស៊ី ហ៊ុន​នីកេ​របស់​ជប៉ុន​ធ្លាក់​ចុះ​៣,៤%។ ប្រេង​ឡើង​ថ្លៃ​ជា​បញ្ហា​ធំ​សម្រាប់​សេដ្ឋ​កិច្ច​ជប៉ុន​ព្រោះ​​ប្រទេស​នេះ​ពឹង​ផ្អែក​​ខ្លាំង​លើ​ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើមភាគ​ច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ឧស្សាហ​កម្ម​របស់​ខ្លួន​​៕ ប្រភព៖ អេ​ភី (AP) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ