ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានកិត្តិយសសមាគមនារីខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនស្ត្រីសម្រាលកូនភ្លោះ ៣នាក់

1 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​-​ត្បូងឃ្មុំ​៖ គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩​មីនា ឆ្នាំ ២០២៦ កូនភ្លោះ​៣​នាក់ ដែល​សម្រាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម មាន​សុខភាព​ល្អ​ធម្មតា ហើយ​ក៏​បាន​ត្រូវ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុងស្រុក​ពញាក្រែក​។​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត​កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​។…

ខេត្តកំពង់ចាម​-​ត្បូងឃ្មុំ​៖ គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩​មីនា ឆ្នាំ ២០២៦ កូនភ្លោះ​៣​នាក់ ដែល​សម្រាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម មាន​សុខភាព​ល្អ​ធម្មតា ហើយ​ក៏​បាន​ត្រូវ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុងស្រុក​ពញាក្រែក​។​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត​កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​។

សូម​បញ្ជាក់​ថា លោក​ជំទាវ ហេង សំ​អាន ប៉ែន កុស​ល្យ ប្រធានកិត្តិយស និង​លោក​ជំទាវ នី ចាន់​ធីតា ប្រធាន​ប្រតិបត្តិ សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​សមាគមនារី​ខេត្ត សមាគមនារី​ស្រុក​ពញាក្រែក និង​មន្ត្រី​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ដល់​ស្ត្រី​សម្រាល​កូនភ្លោះ ៣​នាក់ (​ស្រី​ទាំង​៣) ដែល​មាន​ទីលំនៅ នៅ​ភូមិ​បុស្ស​ល្វេ ឃុំ​ក្រែក ស្រុក​ពញាក្រែក ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦​កន្លង​ទៅ​។

លោក​ជំទាវ ហេង សំ​អាន ប៉ែន​កុស​ល្យ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​យ៉ាង​ជ្រាលជ្រៅ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ សម្តេច​មហា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង សម្តេច​វិស្សុត​វង្សា សៅ ទី ហេង សំ​រិ​ន​, សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា​ពិសេស​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដោយ​លោក​ជំទាវ​បាន​បញ្ជាក់​ថា សម្តេច​ទាំង​តែងតែ​គិតគូរ​ជា​និច្ច​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ទុក​ឱ្យ​នរណា​ម្នាក់​រង​គ្រោះ​ដោយ​មិន​បានដឹង​ឮ​ឡើយ​។

ទន្ទឹម​នឹង​នេះ លោក​ជំទាវ​ប្រធានកិត្តិយស ក៏​បាន​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​មាតា​ដែល​ទើប​សម្រាលកូន​រួច ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ថែទាំ​សុខភាព​មាតា និង​ទារិកា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អនាម័យ “​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​” តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដើម្បី​បង្ការ​ជំងឺ​ផ្សេង​ៗ និង​ធានា​ឱ្យ​ទារិកា​ទាំង ៣ មាន​សុខភាព​ល្អ និង​រឹង​មាំ​។

ជាមួយ​គ្នា​នេះ លោក​ជំទាវ ហេង សំ​អាន ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការ​ជួយ​សម្រាលកូន​ដល់​ស្ត្រី​រូប​នេះ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ រហូត​ទទួល​បាន​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន ក្នុង​ស្ថានភាព​ដ៏​កម្រ និង​គួរ​ឱ្យ​ត្រេកអរ​នេះ​ ។​

បើ​តាម​អ្នកគ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​ឈ្មោះ វ៉េ​ន តុង​អឺ 27​ឆ្នាំ ប្តី​ឈ្មោះ ភាត ជ្រឹង អាយុ 24 ឆ្នាំ ផ្ទៃពោះ​កូន​ទី​១ នៅ​ភូមិ​បុស​ល្វេ ក្រែក ពញាក្រែក ត្បូងឃ្មុំ សំរាល​បានកូន​ភ្លោះ​៣​នាក់ នៅ​ថ្ងៃ​ទី​០២ មីនា ឆ្នាំ​២០២៦ វេលា​ម៉ោង ១​យប់​នៅ​ផ្នែក​សម្ភព ៖

កូន​ទី​១= 1700g នៅ​ម៉ោង 1h 15​នាទី
កូន​ទី​២=1350g នៅ​ម៉ោង 1h 20​នាទី
កូន​ទី​៣=1800g នៅ​ម៉ោង 1h 25​នាទី

បច្ចុប្បន្ន​ទារក​ទាំង​៣ កំពុង​ដាក់​អោយ​សម្រាក​នៅ​ផ្នែក​ទារក​។​បាន​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​នៅ​ថ្ងៃ​ទី​១៧ ​មីនា ឆ្នាំ​២០២៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ