ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បណ្តេញ​ជនជាតិ​វៀតណាម ៧៧៦​នាក់ ​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ​ចេញពី​ប្រទេសកម្ពុជា

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ជនជាតិ​វៀតណាម ៧៧៦​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams)​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ​។…

រាជធានី​ភ្នំពេញ​ ៖ ជនជាតិ​វៀតណាម ៧៧៦​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams)​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ​។

តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦ ​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើការ​បណ្តេញ​ជនជាតិ វៀតណាម​សរុប​ចំនួន ៧៧៦​នាក់ (​ស្រី​១៨៣​នាក់​) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ដែល​ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នៅ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦ ក្នុង​នោះ​មាន​ចំនួន ៤៥៧នាក់ (​ស្រី​១២៦​នាក់​) ត្រូវ​បាន​បណ្ដេញចេញ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត ខេត្តស្វាយរៀង និង​ចំនួន ៣១៩​នាក់ (​ស្រី​៥៧​នាក់​) ត្រូវ​បាន​បណ្ដេញចេញ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ខេត្តក្រចេះ​ ។

ប្រភព​ បាន​លើក​ឡើង​ថា​ ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសម្អាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ