ខេត្តកំពង់ស្ពឺ ៖ អ្នកញៀនល្បែង(អាប៉ោង)ចំនួន៥ នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុន្នីជ័យធ្វើការឃាត់ខ្លួន ខណៈដែលកំពុងនាំគ្នាអ៊ុតអាប៉ោង ហើយកម្លាំងចុះបង្ក្រាបបនល្បែងខុសច្បាប់រត់បាតជើងសព្រាត។
ការឃាត់ខ្លួនអ្នកមានល្បែងអាប៉ោងខាងលើបានកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឲ្យដឹងថា បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់(អាប៉ោង)មួយកន្លែងស្ថិតនៅចំណុចក្នុងភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ជាក់ស្តែងឃាត់មនុស្សបានចំនួន០៥នាក់÷ ទី១-ឈ្មោះ ភូ ថន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិព្រៃទាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុន្នីជ័យ ទី២-ឈ្មោះ ច្រេ សារ៉ូន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិត្រពាំងចំបក់ ឃុំមានជ័យ ស្រុកសាមគ្គីមុន្នីជ័យ ទី៣-ឈ្មោះ សេង សឿន ភេទប្រុស អាយុ៦៩ឆ្នាំ ទី៤-ឈ្មោះ ជួរ វណ្ណី ភេទប្រុស អាយុ៥៨ឆ្នាំទាំង០២នាក់ខាងលើរស់នៅក្នុងភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីសនីជ័យ និងទី៥-ឈ្មោះ ភឿន រុន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទឹកឬស្សី ឃុំមានជ័យ ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីនីជ័យបានបញ្ជាក់ថាក្រោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងខាងលើនគរបាល
ដកហូតវត្ថុតាងរួមមាន÷ មេអាប៉ោងចំនួន០៥គ្រាប់ – មេដែកឆក់១ – ចាន០១ -គម្រប០១ ទូរស័ព្ទចំនួន០៣គ្រឿង -លុយចំនួន២៩០០០៛ -កាបូប០២ -សៀវភៅកត់កន្ទុយលេខ០១ក្បាល -ប៉ាយលេខ ចំនួន០១ និងម៉ូតូចំនួន០៣គ្រឿងផងដែរ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបញ្ជាក់ថាបច្ចុប្បន្នក្រុមជនសង្ស័យញៀនល្បែងខាងលើរួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ