ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​៩៥​គ្រួសារ កំពុង​រស់នៅ​ក្នុង​សហគមន៍​រាំង​ខ្វាវ

1 អាទិត្យ មុន

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ អមដំណើរ​ដោយ លោក ហេង សុភា​ណា អភិបាលខេត្ត​, លោក​អភិបាលស្រុក​ភ្នំក្រវាញ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ប្រមាណ​៩៥​គ្រួសារ ដែល​កំពុង​រស់នៅ​ក្នុង​សហគមន៍​រាំង​ខ្វាវ ស្ថិត​ក្នុងភូមិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ចុះ​ពិនិត្យ​សកម្មភាព​បង្រៀន របស់​លោកគ្រូ អ្នកគ្រូ នៅ​សាលា​បឋម​សិក្សា​សាមគ្គី​គិរី​រាំង​ខ្វាវ ដោយ​បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​សាលា និង​បុគ្គលិក​អប់រំ​ទាំងអស់ ត្រូវ​បន្ត​ផ្តល់​នូវ​ចំណេះដឹង និង​ការ​អប់រំ​ប្រកបដោយ​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ ព្រោះ​លោកគ្រូ​អ្នកគ្រូ​នេះ​ហើយ គឺជា​អ្នក​បណ្តុះ​គ្រាប់ពូជ​បញ្ញវន្ត​សម្រាប់​ជាតិ ។

លោក​អភិបាលខេត្ត បាន​បន្ត​ចុះ​ពិនិត្យ​ទីតាំង ប្រព័ន្ធ​ទឹក​ស្អាត​សហគមន៍​រាំង​ខ្វាវ ដែល​ជា​សមិទ្ធផល​ដ៏​សំខាន់​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ជា​ជំនួយ​ឥត​សំណង​ពី​ប្រទេស​ជប៉ុន (KUSANONE) តាម​រយៈ​អង្គការ​ជីវិត​ថ្លៃថ្នូរ ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ តាំងពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២២ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ទឹក​ស្អាត របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ