ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​តូច​អាយុ​៦​ឆ្នាំ​ ​ល.ង់ទឹកស្រះ​ស្លា.ប់ ខណៈតាមឪពុកទៅបេះត្របែក

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ កុមា​រា​អាយុ​៦​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ដែល​ទៅ​តាម​ឪពុក​បេះ​ផ្លែ​ត្របែក ហើយ​ចុះ​លេង​ទឹកស្រះ​បណ្ដា​ឱ្យ​លង់​ស្លាប់​តែ​ម្ដង​។ ហេតុការណ៍​ក្មេង​តូច​លង់ទឹក​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦​នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ស្ថិត​ក្នុងភូមិ​វាល​ល្វាង ឃុំ​កាត់​ភ្លុក ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។…

ខេត្តកំពង់ស្ពឺ​៖ កុមា​រា​អាយុ​៦​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ដែល​ទៅ​តាម​ឪពុក​បេះ​ផ្លែ​ត្របែក ហើយ​ចុះ​លេង​ទឹកស្រះ​បណ្ដា​ឱ្យ​លង់​ស្លាប់​តែ​ម្ដង​។

ហេតុការណ៍​ក្មេង​តូច​លង់ទឹក​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦​នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ស្ថិត​ក្នុងភូមិ​វាល​ល្វាង ឃុំ​កាត់​ភ្លុក ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​លង់ទឹក​ស្លាប់​មានឈ្មោះ អ៊ុត រ៉ា​វី​ន អាយុ​៦​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្ដាយ ក្នុងភូមិ​វាល​ល្វាង ឃុំ​កាត់​ភ្លុក ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​បរ​សេ​ដ​បាន​បន្ត​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​បុរស​ជា​ឪពុក​បាន​ទៅ​បេះ​ផ្លែ​ត្របែក​នៅ ខាងក្រោយ​ផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​វាល​ល្វាង ឃុំ​កាត់​ភ្លុក ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយ​១៣០ ម៉ែត្រ​ពី​ផ្ទះ ក្មេង​ប្រុស​ជន​រង​គ្រោះ​ឈ្មោះ អ៊ុត រ៉ា​វី​ន អាយុ​៦​ឆ្នាំ បាន​ចុះ​ងូតទឹក​ស្រះ​បណ្តាល​អោយ​លង់​ស្លាប់​ដោយ​ខ្លួនឯង​នៅ​កន្លែង​កើតហេតុ​បង្ក​ឱ្យ​មានការ​ភ្ញាក់ ទោះបីជា​ឪពុក​ព្យាយាម​ស្រង់​កូន​ចេញពី​ទឹក​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​ជួយ​សង្គ្រោះ​បាន​ដែរ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ទៀត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​កំលាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដោយ​:​មានការ​ចូលរួមលោក​អធិការ​ង ព្រហ្មទណ្ឌលោក នាយ​ផ្នែក ផ្នែក​ពិនិត្យ​វិភាគលោក នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ កាត់​ភ្លុកលោក មេឃុំ​កាត់​ភ្លុក លោក មេ​ភូមិ វាល​ល្វាង​ផង​ដែរ​។

បើ​តាម​ការ​រៀបរាប់​បំភ្លឺ​របស់​ឈ្មោះ អូន ផល់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ត្រូវជា​ឪពុក​របស់​សព​ក្មេង​ប្រុស​ខាងលើ និង​ជា​អ្នក​ឃើញ​ហេតុការណ៍ បាន​រៀបរាប់​ថា កូន​របស់​គាត់​(​សព​កុមារ​រង​គ្រោះ​) បាន​ទៅ​តាម​ខ្លួន​ដើម្បី​បេះ​ផ្លែ​ត្របែក​នៅ​មាត់​ស្រះ​ទឹក​ខាងលើ ខណៈ​ពេល​កំពុង​តែ​បេះ​ផ្លែ​ត្របែក​នោះ ឪពុក​ភ្លេចខ្លួន ធ្វេសប្រហែស​ពុំ​បាន​មើល​កូន ទើប​ធ្វើ​ឱ្យ​កូន​តូច​ចុះ​ងូតទឹក បណ្តាល​ឱ្យ​លង់ ពេល​ឃើញ​កូន​លង់ទឹក ឪពុក បានរ​ត់ទៅ​ស្រង់ ដើម្បី​យក​ទៅ​សង្គ្រោះ តែ​ជា​អ​កុស​ល្យ កូន​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។

ក្រោយ​ពេលធ្វើការ​ពិនិត្យ​រួច បាន​ធ្វើកំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសា​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ