ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញស.ពបុរសបរទេសម្នាក់ តាមផ្លូវបេតុង​​មួយកន្លែង ក្នុងខណ្ឌសែនសុខ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ប្រទះឃើញ​សពបុរស​បរទេស​ម្នាក់ ត្រូវបានគេ​​យក​ទៅ​ប្លុង​ចោល​នៅ​ដី​ឡូ​ត៌​១​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​នៅ​លើ​ផ្លុ​វ​បេតុង​១​កន្លែង ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់…

រាជធានីភ្នំពេញ ៖ ​ប្រទះឃើញ​សពបុរស​បរទេស​ម្នាក់ ត្រូវបានគេ​​យក​ទៅ​ប្លុង​ចោល​នៅ​ដី​ឡូ​ត៌​១​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​នៅ​លើ​ផ្លុ​វ​បេតុង​១​កន្លែង ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ភេទ​ទី​៣​ម្នាក់ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​កើតហេតុ ក៏​បាន​ប្រទះ​ឃើញ​សព​មនុស្ស​ម្នាក់ រុំ​ទៅ​ដោយ​ក្រណាត់​កម្រាលពូក ពណ៌​ខៀវ ពី​ក្បាល​ដល់​ស្មងជើង និង​មាន​រុំ​ស្កុ​ត ព្រមទាំង​មាន​ក្រ​ម៉ា​ចងក​ជើង​ទាំង​សងខាង​ថែម​ទៀត​ផង​។ បន្ទាប់ពី​ឃើញ​បែបនេះ​ គាត់​ក៏​ភ័យខ្លាំងណាស់ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ប្រាប់​សន្តិសុខ​យាម​បុរី​ដែល​នៅ​ជិត​នោះថា​ ​គាត់​​បានឃើញ​សព​មនុស្ស​នៅ​ផ្លូវ​បេតុង​ក្បែរ​នោះ ។ ក្រោយ​ទទួល​ដំណឹង​នេះ​ភ្លាមសន្តិសុខ បាន​រាយការណ៍​ជូន​មេ​របស់​ខ្លួន ទើប​ដំណឹង​នេះ​បាន​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន ។

លោក​អធិការ​ខណ្ឌ​សែន​សុខ រួម​ទាំង​លោក​អធិការរង​បាន​ធ្វើ​ដំណើរ​ចុះ​មក​កាន់​ទីតាំង​កើតហេតុ​ភ្លាម​ៗ និង​បាន​ហ៊ុម​ព័ទ្ធ​ខ្សែ​ប្រត្តិបត្តិការ​របស់​សមត្ថកិច្ច ដើម្បី​ហាម​មិន​អោយ​ពលរដ្ឋ​ឆ្លងកាត់​ទីតាំងប្រទះឃើញ​សព ព្រមទាំង​បាន​រាយការណ៍​ទៅ​កាន់​មន្ត្រី​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ​ភ្លាម​ៗ ។

សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​សព ទើប​ដឹង​ថា​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នោះ ជា​មនុស្ស​ប្រុស ជា​ជនបរទេស មានមុខមាត់​​បែប​អាស៊ី វ័យ​ប្រមាណ​៤០​ឆ្នាំ សភាព​ផ្ទៃមុខ​សព រង​នូវ​ការ​វាយប្រហារ​ដូច​ធ្វើ​ទា​រុ​ណ្ឌ​កម្ម ស្នាម​របួស​ពេញ​មុខ ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ប្រគល់​ជូន​សមត្ថកិច្ច​ខាង​អន្តោប្រវេសន៍ ដើម្បី​ស្វែងរក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ស្រាវជ្រាវ​រក​ឃាតករ យក​មក​អនុវត្ត​បន្ត​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ