រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។
យោងប្រកាសអន្តរក្រសួងលេខ០០៨៣ ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា
យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលបាន ៖
១). បន្ដបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួល ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
២). បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារបារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារបារ៉ែល។
និង ៣). បានកាត់បន្ថយពន្ធអាករ ចំនួនប្រមាណ៤.១លានដុល្លារក្នុងរយៈពេល ៣ថ្ងៃ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥,៥០០រៀល/លីត សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៦,៥៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)។
តារាងថ្លៃលក់រាយប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា មានដូចខាងក្រោម ៖

ចែករំលែកព័តមាននេះ