កាដូចូលឆ្នាំថ្មី ! ឱកាសមាសពី Toyota បញ្ចុះតម្លៃសន្ធឹកសន្ធាប់ដល់ទៅ $3,000
រាជធានីភ្នំពេញ ៖ ជម្រើសដ៏វៃឆ្លាតសម្រាប់ឆ្នាំថ្មី ! ទិញ Toyota ថ្ងៃនេះ ចំណេញរហូតដល់ $3,000 ភ្លាមៗ…
រាជធានីភ្នំពេញ ៖ ជម្រើសដ៏វៃឆ្លាតសម្រាប់ឆ្នាំថ្មី ! ទិញ Toyota ថ្ងៃនេះ ចំណេញរហូតដល់ $3,000 ភ្លាមៗ…
រាជធានីភ្នំពេញ ៖ ជម្រើសដ៏វៃឆ្លាតសម្រាប់ឆ្នាំថ្មី ! ទិញ Toyota ថ្ងៃនេះ ចំណេញរហូតដល់ $3,000 ភ្លាមៗ !! ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏មានន័យបំផុតសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ក្នុងការធ្វើដំណើរទៅស្រុកកំណើត ជួបជុំសាច់ញាតិបងប្អូន និងដើរកម្សាន្តតាមទីជិតឆ្ងាយ ។ ដើម្បីអបអរសាទរក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសដាក់ចេញនូវការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ សម្រាប់រថយន្តជាច្រើនម៉ូឌែល ។

យុទ្ធនាការ “Move Together in Khmer New Year” ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង គឺ ជួយសម្រួលដល់បងប្អូនអតិថិជនឱ្យមានលទ្ធភាពកាន់តែងាយស្រួលក្នុងការទទួលបានរថយន្តថ្មី ដែលមានសុវត្ថិភាពខ្ពស់ ផាសុកភាព និងបច្ចេកវិទ្យាទំនើប ដើម្បីជាចំណងដៃសម្រាប់គ្រួសារក្នុងឆ្នាំថ្មីនេះ ។ ដើម្បីជួយសម្រួលដល់បងប្អូនអតិថិជនឱ្យមានលទ្ធភាពកាន់តែងាយស្រួលក្នុងការទទួលបានរថយន្តថ្មី ដែលមានសុវត្ថិភាពខ្ពស់ ផាសុកភាព និងបច្ចេកវិទ្យាទំនើប ដើម្បីជាចំណងដៃសម្រាប់គ្រួសារក្នុងឆ្នាំថ្មីនេះ ។

អតិថិជននឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗទៅតាមម៉ូឌែលនីមួយៗដូចខាងក្រោម ៖
Toyota Wigo: ទទួលបានការបញ្ចុះតម្លៃ $2,000 (រថយន្តតូច ចំណេញ ស័ក្តិសមបំផុតសម្រាប់ការបើកបរក្នុងក្រុង) ។
Toyota Raize: ទទួលបានការបញ្ចុះតម្លៃ $3,000 ((រថយន្ត SUV ខ្នាតតូច យុវវ័យ និងទាន់សម័យ) ។
Toyota Yaris Cross (ICE & HEV): ទទួលបានការបញ្ចុះតម្លៃ $3,000 ((បច្ចេកវិទ្យា Hybrid ទំនើប និងសន្សំសំចៃប្រេងខ្ពស់បំផុត) ។
Toyota Veloz: ទទួលបានការបញ្ចុះតម្លៃ $3,000 (រថយន្តគ្រួសារ ៧ កៅអី ទូលាយ និងមានសុវត្ថិភាពខ្ពស់) ។
ប្រសិនបើបងប្អូនចង់សិក្សារអំពីការបង់រំលស់វិញ នោះលោកអ្នកនឹងទទួលបានអត្រាការប្រាក់កាន់តែពិសេសទៅទៀតគឺ ត្រឹមតែ ៨,៨% តែប៉ុណ្ណោះសម្រាប់ការបង់រំលស់ជាប្រាក់រៀលខ្មែរ ។ ឱកាសដ៏អស្ចារ្យនេះមានសុពលភាពចាប់ពីថ្ងៃនេះតទៅ រហូតដល់អស់ពីស្តុក ! កុំឱ្យឱកាសនេះរំលងផុតទៅឱ្យសោះ សូមអញ្ជើញមកកាន់ showroom របស់ Toyota ឬទំនាក់ទំនងភ្នាក់ងារលក់របស់យើង ដើម្បីសាកសួរព័ត៌មានលម្អិត និងសាកល្បងបើកបរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ