ស្ថាប័នឧតុនិយមនៅក្នុងតំបន់បានព្យាករណ៍ថា តំបន់ឥណ្ឌូចិននឹងជួបប្រទះនឹងស្ថានភាពក្តៅនៅពេលថ្ងៃ មុនពេលព្យុះភ្លៀង ផ្គររន្ទះ កាន់តែខ្លាំងនឹងកើតឡើងនៅក្នុងរង្វង់ពីថ្ងៃទី ៨ ដល់ ១៣ ខែមីនា ឆ្នាំ២០២៦ ។
ប្រភពដដែលបានអះអាងថា ស្ថានភាពអាកាសធាតុបែបនេះ ត្រូវបានគេហៅថា វាជាបាតុភូតព្យុះរដូវក្តៅ ហើយអាចនឹងកើតមាននៅផ្នែកខ្លះនៅក្នុងតំបន់ ដោយសារតែប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិននឹងលាតសន្ធឹងលើផ្នែកខាងលើនៃភាគខាងជើង ភាគឦសាន និងសមុទ្រចិនខាងត្បូង មកប៉ះជាមួយនឹងខ្យល់ពីភាគខាងត្បូង និងភាគអាគ្នេយ៍នោះ វានឹងនាំមកនូវសំណើមលើភាគឦសាន តំបន់កណ្តាល ភាគខាងកើត និងឈូងសមុទ្រថៃ។
នៅឈូងសមុទ្ររលកអាចនឹងមានកម្ពស់ពី ១ទៅ២ម៉ែត្រ ឫអាចខ្ពស់ជាងនេះ ប្រសិនបើមានភ្លៀងផ្គររន្ទះ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជាយើងបានឲ្យដឹងថា ពីថ្ងៃទី៨ ដល់ ថ្ងៃទី ១០ ខែមីនា ខេត្តបាត់ដំបង ពោធិសាត់ និងតំបន់មាត់សមុទ្រ ដូចជាកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទៈប្រមាណជា ១០ភាគរយ ៕
ចែករំលែកព័តមាននេះ